បក្សនយោបាយត្រៀមខ្លួនរួចរាល់សម្រាប់ការឃោសនាបោះឆ្នោត និងគោរពតាមការណែនាំរបស់គ.ជ.ប

2022/05/16 08:21:22 pm        2.1 K

ភ្នំពេញ៖ ខណៈការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សនយោបាយ ដែលបានដាក់បេក្ខជនប្រកួតប្រជែង បានត្រៀមលក្ខណៈរួចរាល់ និងគោរពតាមលក្ខខណ្ឌកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភានេះ បានប្រាប់ BTVថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់ អាណត្តិ​ទី៥ ដែលចាប់ផ្តើម​ក្នុង​ពេលឆាប់ៗនេះ បក្សប្រជាជនកម្ពុជា​ បានត្រៀមលក្ខណៈរួចរាល់។

លើសពីនេះ ​លោក​បានលើកឡើង​ពី​គោលនយោបាយរបស់គណបក្ស ដើម្បីទាក់ទាញ​ប្រជាប្រិយភាព ​ពីប្រជាពលរដ្ឋ ​ផ្តល់ទំនុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ញឿន រ៉ាដែន​ អ្នក​នាំពាក្យគណបក្ស​ហ៊្វុនស៊ិនប៉ិច ​បានលើកដែរថា បក្សហ៊្វុនស៊ិនប៉ិច នឹង​គោរព​តាមការណែរបស់គ.ជ.ប ​ដែលជាស្ថាប័ន ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ ​និង​តម្លាភាព ដែល​ផ្តល់ឱកាសដល់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នា​ក្នុងការប្រកួតប្រជែង។

លោក បានបញ្ជាក់ថា ​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​គឺមានស្ថានភាពល្អប្រសើរ ព្រោះគណបក្ស​នយោបាយមានសិទ្ធស្មើៗគ្នា។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ បានបញ្ជាក់ថា ការ​ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ​ខែឧសភា ដល់ថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០២២។ ​ការឃោសនាបោះឆ្នោត នឹង​ត្រូវធ្វើឡើងជាសាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន​ ឬគណបក្សនយោបាយណាមួយ។ ក្រៅពីនេះ គ.ជ.ប​ បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ​ដែលបានចុះបញ្ជីបេក្ខជន នៃ​គណបក្សនយោបាយផ្លូវការ ​និងបេក្ខជនឈរឈ្មោះបោះឆ្នោត ​ត្រូវគោរពច្បាប់​ បទបញ្ជា​ និងនីតិវិធី នៃការ​បោះឆ្នោត ​និងក្រមសីលធម៌ ដែលបានកំណត់ដោយ គ.ជ.ប។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ ​ដោយមានគណបក្សចូលរួមប្រកួតប្រជែងចំនួន១៧ ​ក្នុងចំណោមនេះ មានតែ​គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលបានដាក់បេក្ខជនទូទាំងឃុំ/សង្កាត់ នៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm