អ្នកទេសចរជាង ១ម៉ឺន៧ពាន់នាក់ ទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅថ្ងៃនេះ

2026/09/21 11:21:28 am        202

អ្នកជំនាញទេចរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នក​ទេសចរ​ជាតិ និង​អន្ដរជាតិ​ប្រមាណ​ជាង​១​ម៉ឺន​៧ពាន់នាក់ បានទៅផ្ដិតយករូបភាព និងទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃ​ប្រាសាទ​អង្គរវត្ដ នាព្រឹកព្រលឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បើទោះបី​មិន​បាន​មើល​ឃើញ​ព្រះ​ទិត្យរះ​ចំកំពូលប្រាសាទអង្គរវត្ដក៏ដោយ ដោយសារអាកាសធាតុនៅរដូវនេះជារដូវភ្លៀង។

នៅថ្ងៃទី១នៃព្រឹត្ដិការណ៍សមរាត្រីនេះ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណ​ច្រាំង​កសិន្ធុ​ខាង​មុខ​ប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំ​នៅ​លើ​រាន​ហាល ​ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិត​យក​រូប​ភាព​ ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

អ្នកនាង ពេជ្រ ចរណៃ និងភ្ញៀវទេសចរជាតិផ្សេងទៀត បានលើកឡើងថា ទោះបីជា​ធ្លាប់​បាន​មក​ទស្សនា​ប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែសមរាត្រីនៅរដូវវស្សានេះ នៅតែ​មាន​មោទន​ភាព​ចង់​ទស្សនា​ថ្ងៃរះចំកំពូលប្រាសាទអង្គរដដែល បើទោះបីមើល​មិន​ឃើញ​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូលកដោយ។ ពួកគាត់ខ្លះ បានមកអង្គុយរង់ចាំទស្សនា ចាប់ពីម៉ោង៤ជិតភ្លឺ រហូត​ដល់​ព្រះអាទិត្យ​ឡើង​ខ្ពស់ ព្រមទាំងបានឃើញទេសភាពស្រស់ស្អាតប្រាសាទអង្គរវត្ត ឆ្លុះ​ជា​មួយ​ព្រៃ​ឈើ​ខៀវ​សង៉ាត់ អមដោយស្រះទឹកសងខាង និងទេសភាពសម្រស់​ខៀ​ខ្ចី​នៃ​រុក្ខជាតិ​ស្មៅ​ក្នុង​បរិវេណ​អង្គរ។ ពួកគាត់បានបានសម្ដែងការពេញចិត្ដនៃព្រឹត្ដិការណ៍សមតាត្រីនៅរដូវវស្សានេះ បើ​ទោះ​បីមើ​លមិនឃើញព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ​ដែល​បណ្ដាល​មក​ពី​អាកាស​ធាតុ​ក៏ដោយ​។ អ្នក​ទេស​ចរ​លើកឡើងថា ការទស្សនាប្រាសាទអង្គរ គឺ​ចង់​មក​កម្សាន្ដ​មិន​ថា​តែ​មាន​ព្រឹត្ដិការណ៍​សមរាត្រីនោះទេ។

បើតាមរបាយការន៍របស់លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ មានភ្ញៀវទេសចរ និង​ប្រជា​ពលរ​ដ្ឋខេ​ត្តសៀមរាប បានមកទស្សនា​ថ្ងៃរះ​ចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ​វត្ត​មាន​ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន​៧​ពាន់នាក់ ក្នុងចំណោមនោះអ្នកទេសចរន្ដរជាតិ ៧៧២នាក់ និងភ្ញៀវជាតិ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ចំនួនប្រមាណ ១ម៉ឺន៦ពាន់នាក់។ ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្ត​រដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ខែមីនា និងសមរាត្រីរដូវវស្សា​កើត​ឡើង​នៅ​ថ្ងៃ​ទី២​១ ២២ និង២៣ ខែកញ្ញា៕


អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
2026/09/21 04:00:27 pm        1
លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះមកសួរសុខទុក្ខ រៀបចំអាហារនិ ងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក
2026/09/21 03:46:18 pm        1
UN កោតសរសើរកម្ពុជា បានចូលរួម​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហប្រជា​ជាតិ​រយៈ​ពេល ២០ឆ្នាំមកហើយ
2026/09/21 03:23:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Xi ឈាន​​ចូល​កិច្ច​ប្រជុំ​ជាមួយលោក Trump ខណៈម៉ាស៊ីនពាណិជ្ជកម្មរបស់ចិនកំពុងឆេះ​យ៉ាង​ខ្លាំង

2026/09/21 04:11:41 pm
​សមាជិកសភាអ៊ីរ៉ង់ បញ្ជូនសេចក្តីស្នើច្បាប់ដើម្បីដកប្រទេសចេញពីសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ
2026/09/21 04:02:04 pm
​ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
2026/09/21 04:00:27 pm
​មន្ត្រីសហភាពអឺរ៉ុបបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការជំរុញការស្តារឡើងវិញនៅតំបន់ហ្កាហ្សា
2026/09/21 04:00:26 pm
​មន្ត្រីយោធា ៣រូបបានរងរបួស ក្នុងហេតុការណ៍សង្ស័យជាការផ្ទុះ​មីន នៅតំបន់គ្មានយោធា DMZ
2026/09/21 03:58:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 03:44:05 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm