លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់

2026/09/21 12:03:19 pm        104

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៦-២៧ បាននឹងកំពុងបង្កើតភាពជក់ចិត្តខ្លាំង គិតត្រឹមសប្ដាហ៍ទី៣ ដែលទើបបញ្ចប់ការប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។ ស្ថានភាពក្នុងតារាងពិន្ទុ និងទម្រង់លេងរបស់ក្រុមនីមួយៗបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ខណៈមានបេក្ខភាព ៤ក្រុម ដែលរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នៅឡើយ គឺមានវិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ និង  ISI ដង្កោសែនជ័យ។

សម្រាប់វិសាខា បានបន្ដយកឈ្នះក្រុម បឹងកេត ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមលេខ៧ ឆ្នាំចាស់ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ Ewolo Donovan នៅនាទី១៥ និង Cristian នៅនាទី២៣ មុនកីឡាករ Bevan Myer វាយបកបាន ១គ្រាប់ឲ្យបឹងកេត នៅនាទី៤៨។ ជ័យជម្នះនេះ នាំឲ្យវិសាខា ឈរកំពូលតារាង និងរកបាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា មុនឈប់សម្រាក FIFA Day ។

អ្វីដែលរឹតតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺការចែកគ្នា ១ពិន្ទុ រវាងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ចំពោះមុខអ្នកគាំទ្រជាង ៣ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ គ្រាប់បាល់នាំមុខរបស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន តាំងពីនាទីទី៧ មុនកីឡាករ Tezuka Takahiro វាយបកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅនាទី៤៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

លទ្ធផលនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ ដោយមាន ៧ពិន្ទុក្នុងដៃ ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ស្មើក្រុមណាហ្គាវើលដ៏ ដែលឆ្លងកាត់ ៣ប្រកួតរកបាន ៧ពិន្ទុដូចគ្នា លើក្រុម ISI ដង្កោសែនជ័យ ដែលឈរលេខ៤ និងមាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២។ សម្រាប់ណាហ្គាវើលដ៍ បានរំកិលមកឈរលេខ៣ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៥-៤ នៅកីឡដ្ឋានស្ដាតចាស់។

ជាមួយសប្ដាហ៍ដ៏ជក់ចិត្តនេះដែរ ក្រុមគិរីវង់សុខសែនជ័យ ដែលធ្វើមិនបានល្អនៅ ២ប្រកួតដំបូង ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដូចគ្នា ក្នុងការយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ២-១ លើទឹកដីរបស់ខ្លួន។ ២គ្រាប់ ដែលជួយឲ្យគិរីវង់ ស្គាល់ជ័យជម្នះលើកដំបូង រកបានដោយកីឡាករ អឿន ឌី នៅនាទី៣៣ និងកីឡាករ Ndongo Louis Willy នៅនាទី៩០+២ បន្ទាប់ពីការវាយបកគ្រាប់តាមស្មើរបស់កីឡាករ Aguek Manyluak នៅនាទី៥៧។

ដោយឡែកការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៣ មួយប្រកួតទៀត គឺក្រុម អឹមអូអាយ កំពង់ដេវ៉ា បានយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់ ដែលធ្វើសម្រេចដោយកីឡាករ ខន ណារ៉ង់ នៅនាទី៣២ និងកីឡាករ ម៉ុន វ៉ាន់ដា នៅនាទី៦៥។

សរុបលទ្ធផលបណ្ដោះអាសន្ន មុនសម្រាក FIFA Day បន្ទាប់ពីក្រុម Top-4 ដែលមិនទាន់ស្គាល់បរាជ័យ គឺមានក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលឈរលេខ៥ រកបាន ៤ពិន្ទុ, គិរីវង់សុខសែនជ័យ ឈរលេខ៦ មាន ៣ពិន្ទុ លើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ឈរលេខ៧ និងលេខ៨ មាន ២ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត ទើបរកបាន ១ពិន្ទុ ។ រីឯក្រុមឡាយហ្វខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ នៅមិនទាន់មានពិន្ទុរាប់ឡើយនោះទេ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់
2026/09/21 12:03:19 pm        1
ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026
2026/09/18 03:02:07 pm        1
បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/09/18 02:50:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកសភាអ៊ីរ៉ង់ បញ្ជូនសេចក្តីស្នើច្បាប់ដើម្បីដកប្រទេសចេញពីសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ

2026/09/21 04:02:04 pm
​ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
2026/09/21 04:00:27 pm
​មន្ត្រីសហភាពអឺរ៉ុបបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការជំរុញការស្តារឡើងវិញនៅតំបន់ហ្កាហ្សា
2026/09/21 04:00:26 pm
​មន្ត្រីយោធា ៣រូបបានរងរបួស ក្នុងហេតុការណ៍សង្ស័យជាការផ្ទុះ​មីន នៅតំបន់គ្មានយោធា DMZ
2026/09/21 03:58:17 pm
​លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញចុះមកសួរសុខទុក្ខ រៀបចំអាហារនិ ងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក
2026/09/21 03:46:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 03:44:05 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm