នាវាចម្បាំងរបស់កាណាដាផ្ទុកនាវិក ២៥៥នាក់​នឹងចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ រយៈពេល​បី​ថ្ងៃ​ចាប់​ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កញ្ញានេះ

2026/09/21 12:54:32 pm        501

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina នឹង​ចូលសំចត​នៅកំ​ពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដំណើរទស្សនកិច្ចរបស់នាវានេះ គឺមាន​គោល​បំណង​រឹត​ចំណង​មិត្ត​ភាព​ជា​មួយ​កងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត។

សូម​បញ្ជាក់ថា នាវាចម្បាំង HMCS Reginaនេះមានប្រវែងជាង១៣៤ម៉ែត្រ ទទឹងជាង៧ម៉ែត្រ ជម្រៅ​ជាង​៧ម៉ែត្រ និងទម្ងន់ជាង៥ពាន់តោន ផ្ទុកនាវិក២៥៥នាក់ និងមាន​បំពាក់​អាវុធ​ធុន​ធ្ងន់​ទំនើប​ៗ ​ជាច្រើនដូចមីស៊ីល រ៉ូកែត កាំភ្លើងយន្ត និងឧទ្ធម្ភាគចក្រជាដើម។

គោល​បំណង​នៃ​ការចូលសំចតរបស់នាវាកាណាដាលើផែសមុទ្ររាមរបស់កម្ពុជានេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាពនៃ​​ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែម​ទៀត​ជាពិសេសកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរតែម្តង។

ក្នុង​អំឡុងពេលសំចតរយៈពេលបីថ្ងៃនៅដែនសមុទ្រកម្ពុជានេះ កងនាវិក​របស់​នាវា​កាណាដា​នឹង​មាន​​កម្ម​វិធី​ហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡារួមគ្នាជា​មួយក​ង​ទ័ព​ជើង​ទឹក​កម្ពុជា​ ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​របស់កងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមរំលឹកថា នៅក្នុងឆ្នាំ២០២៦នេះនាវាចម្បាំងបណ្តាប្រទេសជាច្រើនបានចូលមកសំចត​នៅកំ ពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ និងមូលដ្ឋានសមុទ្ររាម ដោយក្នុងនោះមាននាវាចម្បាំងអាមេរិក ឥណ្ឌា រុស្ស៊ី និងអង់គ្លេសជាដើម។ ដំណើរ​នៃ​ការ​ចូល​សំចត​របស់​នាវា​ទាំង​នោះ​គឺ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង ១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង!
2026/09/22 05:32:05 pm        1
មន្ទីរពេទ្យបង្អែកដង្កោ ពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធបង្កើនគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
2026/09/22 05:25:17 pm        1
សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មក ដោយគ្មានការអនុញ្ញាត
2026/09/22 05:14:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានាធិបតីចិន នឹងថ្លែងទៅកាន់មហាសន្និបាត ដោយ​ផ្ដោត​លើ​ការ​ស្តារឡើងវិញនូវអំណាចរបស់ UN

2026/09/22 05:57:20 pm
​ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្សយ៉ាងតិច ៤ នាក់ នៅភាគខាងកើតអ៊ុយក្រែន
2026/09/22 05:54:43 pm
​មេដឹកនាំបក្សប្រឆាំង៖ អ៊ុយក្រែនកំពុងព្យាយាមទាញប៉ូឡូញឲ្យចូលក្នុងជម្លោះជាមួយរុស្ស៊ី
2026/09/22 05:52:08 pm
​EU និងហ្វីលីពីន កៀក​នឹង​បញ្ចប់ការចរចា ស្ដី​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
2026/09/22 05:47:33 pm
​ក្រសួងការបរទេស៖ ចិនត្រៀមធ្វើការជាមួយអាមេរិក ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក
2026/09/22 05:46:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm