ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង

2026/09/21 04:00:27 pm        162

ក្រសួងព័ត៌មាន សហការ​ជាមួយគ​ណៈ​កម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និ​ងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុប​ចំនួន ៣៩​ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams នៅតាម​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ខេ​ត្តព្រៃវែង និងខេត្តស្វាយរៀង។

ក្នុង​បេសកកម្មបង្ហាញការ​ខិតខំប្រឹងប្រែង​បបង្ក្រាបបទល្មើសនេះ ទីតាំងដំបូង ក្រុម​អ្នក​ព័ត៌មាន​ជាតិ ​អន្តរជាតិបានចុះទៅដល់ទីតាំងដំបូង មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ទីតាងនេះ ជា​អតីតទីតាំង online scams ដែលត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប ​នៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅ​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីការឆែកឆេរ និងបាន​បិទ​ទីតាំង​ទាំង​ស្រុង​។

បន្ទាប់មកក្រុមការងារ​បានបន្តចុះទៅដល់​ទីតាំង 8 park ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយ​នៅ​២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅ​ឆ្នាំ​២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេ​ប៉ាល់​ជា​ដើម​។ នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូត​ដក​សញ្ជាតិ​បុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ ​បន្ទាប់មកនៅទីតាំង 8 park មានជន​បរទេស​ចាក​ចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបាន​រក​ឃើញ​ថា​ទីតាំង​នេះជារបស់ក្រុមហ៊ុន ព្រីន គ្រុប។

ចំពោះ​អ្នកអភិវឌ្ឍទីតាំង 8park មានបុគ្គល ៣រូបគប់គិតគ្នា ដែលក្នុងនោះ​រួមមាន៖ ជនជាតិចិ​នចំ​នួន​ពីរ​រូប​ជាម្ចាស់កម្មសិទ្ធិករ កំពុងរត់គេចខ្លួន និងត្រូវបាន​សមត្ថ​កិច្ចក​ម្ពុជា​សហ​ការ​ជាមួយ​សមត្ថ​កិច្ចអ​ន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីម ជាអ្នកឈរឈ្មោះ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅពន្ធនាគាររាជធានី ភ្នំពេញ (PJ) ។

បន្ទាប់​មក នៅរសៀលថ្ងៃទី២១ ខែកញ្ញាដដែលនេះ ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិ បាន​ចុះ​ទៅ​ដល់​ខេត្តស្វាយរៀង ដើម្បីពិនិត្យមើលអតីតទីតាំង​បទសល្មើសជាក់ស្ដែង​, ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​បង្រ្កាប​បទ​ល្មើស​អន​ឡាញ​នៅទី​តាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន​៣៩ ​អង្គភាព។ ទីតាំងការស៊ីណូនេះ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

គួរ​បញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កម្ពុជា​ បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបាន​ចុះ​ប​​ង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់​ទ្រាយ​ធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។

សូមជម្រាបថា កម្ពុជានឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជ​ធានី​ភ្នំពេញ។​ សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែន និងជាវិបត្តិសកលលោក ដែល​កម្ពុជាខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីបោសសម្អាតវាឱ្យអស់ពីប្រទេស និងដើម្បី​រួម​ចំណែកដ​ល់​កិច្ចខិតខំជាសកល ក្នុងការទប់ទល់នឹង Online Scams៕ សោភ័ណ

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ
2026/09/21 05:00:47 pm        1
អ្នកយកព័ត៌មានជាតិ និងអន្តរជាតិចុះផ្ដិតយករូបភាពផ្ទាល់នៅកាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងធ្លាប់ប្រព្រឹត្តបទល្មើស Online Scams និងត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​នាពេលកន្លងទៅ
2026/09/21 04:30:33 pm        1
ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៩ស្ថាប័ន ចុះ​ផលិត​ព័ត៌មាន​នៅ​អតីត​ទីតាំង Online scams ស្ថិតនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង
2026/09/21 04:00:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ដាណឺម៉ាក៖ ណាតូនឹងចែក​រំលែក​ការ​ទទួលខុសត្រូវ ចំពោះ​សន្តិសុខអាក់​ទិក ក្រោមកិច្ចព្រមព្រៀង Greenland

2026/09/21 05:33:51 pm
​អូស្ត្រាលីអះអាងថា ខ្លួនការពារបច្ចេកវិទ្យា បន្ទាប់ពីគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ត្រូវ បានបង្វែរទៅប្រើកន្លែងផ្សេង
2026/09/21 05:31:57 pm
​លោក Xi នឹងធ្វើ​​ទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋ​​អាមេរិក ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក»
2026/09/21 05:29:57 pm
​ស៊ីរីបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំកុមារ ២លាននាក់ ត្រឡប់ចូលរៀនវិញ
2026/09/21 05:28:20 pm
​MSF៖ អំពើហិង្សានៅភាគខាងលិចប្រទេសអេត្យូពី បណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស
2026/09/21 05:18:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 03:44:05 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm