ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ

2026/09/21 05:00:47 pm        117

នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បាន​អនុវត្ត​របប​កិច្ច​ប្រជុំ​របស់​ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ប្រចាំ​នព្វ​មាស ​ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ព្រមទាំង​មន្ទីរ​មុខងារ​សាធារណៈ​រាជ​ធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។

សម្រាប់រយៈពេល៩ខែ​កន្លងមកនេះ តាមរយៈរបាយការណ៍ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ គឺក្រសួង​បាន​សម្រេចនូ​វ​សមិទ្ធផល​សំខាន់ៗ​យ៉ាង​ច្រើន​ទៅ​លើ​ការ​អនុវត្ត​កិច្ច​ការងារ​ស្នូល​របស់​ក្រសួង​ដូចជាការគ្រប់គ្រងទិន្នន័យមន្រ្តី វត្តមានមន្រ្តី បៀវត្សមន្រ្តី និងការអភិវឌ្ឍ​សមត្ថភាព​មន្រ្តី​ជា​ដើម​។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេស​គឺ​ការ​អនុវត្ត​ការងារ​កែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​ គឺក្រសួងបានរៀបចំ​ការ​ប្រឡង​ជ្រើស​រើស​មន្រ្តី​ឱ្យ​ចូល​បម្រើ​ការងារ​ក្រប​ខ័ណ្ឌក្រ​សួង​ចំនួ​ន​៤ បានរៀបចំដាក់ចេញអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន​ចំនួន​៦​បន្ថែម ​បានសម្រេចយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងបានចំនួន២៣ក្រសួង-ស្ថាប័ន និង​នៅ​ខេត្ត​ព្រៃវែង សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តក្រុង-ស្រុកបានចំនួន១០ និង​សម្រាប់​អង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តស្រុកបានចំនួន១២ បានប្រកាស​ជា​ផ្លូវ​ការ​បណ្តាញ​អគ្គលេខាធិការក្រសួង-ស្ថាប័ន និងបានចុះផ្សព្វ​ផ្សាយ​ការ​វាយ​តម្លៃ​សមិទ្ធកម្ម​ការ​ងារ​របស់​មន្រ្តីផ្អែក​លើ​កិច្ចព្រម​ព្រៀងកា​រងារ​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​តាម​ ៤តំប​ន់​នៃ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។ល។

ផ្អែកលើសមិទ្ធផលដែលសម្រេចបានយ៉ាងច្រើន និងគួរជាទីមោទនៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសាទរនិងថ្លែងអំណរគុណចំពោះមន្រ្តីរាជការរបស់ក្រសួងគ្រប់ជាន់ថ្នាក់ ទាំង​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងយកកម្លាំងកាយចិត្តខិតខំ​ប្រឹងប្រែង​សម្រេច​បាន​សមិទ្ធផល​ទាំង​អស់នេះ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើការយកចិត្តទុក​ដាក់​បន្ថែម​ទៅ​លើបញ្ហាប្រឈមនានា បើទោះបីជាយើងសម្រេចបានសមិទ្ធផលជាច្រើន ចំពោះបញ្ហា​ប្រឈ​ម​ក៏យើងមិនបង្អង់ក្នុងការដោះស្រាយឱ្យទាន់ពេលវេលានោះដែរ គឺទាមទារការ​ពិគ្រោះ​យោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិតដែលជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែង​រក​ចំណុច​ប្រសព្វ​រួម​គ្នា ​និងចូលរួមដោះស្រាយបញ្ហាជារួម៕

អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm        1
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm        1
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់

2026/09/21 07:01:14 pm
​ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
2026/09/21 06:59:08 pm
​កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm
​NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm
​អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 03:44:05 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm