កយកា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤នៅកម្ពុជា

2022/05/16 11:00:48 pm        248

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានបើកកិច្ចពិភាក្សាតុមូលជាមួយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យអំពីការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤នៅកម្ពុជា។

​កិច្ចពិភាក្សាសន្ទនាតុមូលនេះបានធ្វើឡើងនៅគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)។ ភាគីទីភ្នាក់ងារកយកា-KOICA ដឹកនាំដោយ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា ខណៈដែលភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗរបស់កយកា រួមមាន៖ សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន/ការប្រែប្រួលអាកាសធាតុ ពិភាក្សាអំពីគម្រោងថ្មីរបស់កយកា សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ និងចែករំលែកវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការ សម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបនឹងបញ្ជូនមក។

ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកា និងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ ដែលកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ លោក នោ ហ្យន់ជូន បានលើកឡើងពីសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្តវិធានការ និងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ការបើកប្រទេសឡើងវិញ និងការធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ។ លោក  ក៏បានលើកឡើងអំពីជំហានបន្ទាប់ នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤។

ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ និងសូមលើកទឹកចិត្ត កយកា-KOICA ឲ្យពិភាក្សាលម្អិតអំពីបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់កយកា-KOICA សម្រាប់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ២០,៧ លានដុល្លារអាមេរិក៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm