ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន

2026/09/22 11:36:20 am        106

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមកីឡាករ កីឡាការិនីបាល់ទាត់លើតុកម្ពុជា បានអញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្ម និងដណ្ដើមបានមេដាយពីការប្រកួតគ្រាដែលកីឡាមួយចំនួនទៀត កំពុងប្រកួត និងត្រូវប្រកួតថ្ងៃបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញទៅចូលរួមពិធីបើកការប្រកួតផ្លូវការកីឡាអាស៊ី២០២៦ ហើយអំឡុងពេលស្ថិតនៅប្រទេសជប៉ុន បានអញ្ជើញចុះពិនិត្យកន្លែស្នាក់នៅ ហូបចុករបស់កីឡាករ ក៏ដូចជាស្វែងពីការរៀបចំការប្រកួត ត្បិតកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ី២០៣១។

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមថោង ខុន បានបង្ហាញមោទនភាពដែលបានចូលរួមទស្សនាផ្ទាល់កីឡាប្រភេទនេះ ព្រោះវាជាកីឡាថ្មី ហើយបានកោតសរសើរដល់គ្រូបង្វឹកក៏ដូចជាកីឡាករ កីឡាការិនីដែលបានខិតខំរហូតដណ្ដើមបានមេដាយ។

ចំណែកលោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់លើកតុកម្ពុជា បានបញ្ជាក់ថាលទ្ធផលដែលធ្វើបាននេះលើសពីការរំពឹងទុក ត្បិតអីយើងមានបទពិសោធន៍តិចនៅលើឆាកអន្តរជាតិចំពោះកីឡាប្រភេទនេះ ហើយម្យ៉ាងវិញទៀតកីឡាអាស៊ីជាកីឡាកម្រិតខ្ពស់។

ចំណែកម្ចាស់មេដាយសំរឹទ្ធ កីឡាការិនី ឌី គឹមយាន លើកឡើងដែរថាវិញ្ញាសាឯកត្តជនដែលខ្លួនប្រកួតពិតជាពិបាកដោយសារជួបសុទ្ធតែក្រុមខ្លាំងៗ តែយ៉ាងណាវាពិតជាសប្បាយចិត្ត ហើយលទ្ធផលនេះមិនបានក្បត់ការខិតខំប្រឹងប្រែងនោះទេ។

កីឡាបាល់ទាត់លើតុជាប្រភេទកីឡាដែលបញ្ចប់មុនគេ ក្នុងការប្រកួតកីឡាអាស៊ី២០២៦នៅប្រទេសជប៉ុនគ្រាដែលប្រទេសកម្ពុជានៅសល់ប្រភេទកីឡាមួយចំនួនទៀតដែលកំពុងប្រកួត និងត្រូវប្រកួត ហើយរំពឹងថានឹងដណ្ដើមបានមេដាយបន្ថែមទៀត ខណៈដែលព្រឹត្តិការណ៍បួនឆ្នាំម្ដងនេះ នឹងបញ្ចប់នៅថ្ងៃទី៤ ខែតុលា ខាងមុខ៕

អត្ថបទដែលទាក់ទង

ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
2026/09/22 11:36:20 am        1
ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/22 10:54:09 am        1
លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់
2026/09/21 12:03:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ

2026/09/22 12:56:32 pm
​រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈ​កងទ័ព និងព្រះសង្ឃថៃ​បន្ត​ដំឡើង​រូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ​ក្នុង​ស្រុក​អន្លង់វែង
2026/09/22 12:47:16 pm
​កូរ៉េខាងត្បូងជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីឱ្យទីក្រុងព្យុងយ៉ាងផ្អាកកម្មវិធីនុយក្លេអ៊ែរ
2026/09/22 12:44:12 pm
​ប្រធានាធិបតីបារាំង បញ្ជាក់ពីស្ថិរភាពថាមពល ក្រោយជួបជាមួយលោកTrump នៅទីក្រុងញូវយ៉ក
2026/09/22 12:42:43 pm
​អាមេរិក បញ្ជាក់ពីការគាំទ្រប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោក Trump និងលោក Xi
2026/09/22 12:42:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm