នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ

2026/09/22 02:11:00 pm        103

នៅសល់ពេលប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងប្រព្រឹត្តទៅ នាចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនគោលអន្ដរជាតិ វឌ្ឍនៈ ហ្គោល រីសត។

ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រ នៃការវិលត្រឡប់មកវិញ នូវព្រឹត្តិការណ៍វាយកូនគោលអន្ដរជាតិដ៏ធំនេះ បានធ្វើឲ្យអ្នកពាក់ព័ន្ធជាច្រើន មានការត្រេកអរ និងសាទរ ហើយក៏រំពឹងព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ សម្រាប់ជាប្រយោជន៍ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងវិស័យកីឡាជាតិផងដែរ។

លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនខេមបូឌៀនព្រីមៀរលីគ(CPL) ក្រោយអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍ កាលពីថ្មីៗ បានសម្ដែងក្ដីរីករាយ ដ្បិតលោកមិនចេះលេងកីឡាវាយកូនគោល តែលោកបានស្គាល់ និងយល់ច្បាស់ពីឥទ្ធិពលកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ ។ លោកថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំ ប្រជុំដោយកីឡាករបរទេសឆ្នើមៗ និងល្បីៗលើពិភពលោកមកចូលរួម ពិតជាមិនងាយស្រួលនោះទេ ។ ដូច្នេះលោកជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមជើងឯក Vattanac Legends Championship និង Vattanac Tour Championship នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើន លើសពីកីឡា ក៏នឹងជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមជាមួយគ្នាកញ្ញា សាន កុសមៈ តារាសម្ដែង ដែលទើបផុតសុពលភាពជាគ្រូបង្រៀនក្របខណ្ឌកិច្ចសន្យា បានដាក់ក្ដីរំពឹងយ៉ាងមុតមាំ ចំពោះការត្រឡប់ជាថ្មី នៃព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកមកកាន់ទឹកដីកម្ពុជានេះ នឹងមានអ្វីដែលថ្មី និងប្លែកៗកាន់តែច្រើន សម្រាប់ប្រជាជន និងអ្នកស្នេហាវិស័យកីឡាវាយកូនគោល។ កញ្ញាសង្ឃឹមព្រឹត្តិការណ៍នេះ នឹងអាចបណ្ដុះស្មារតីប្រជាជន និងយុវជនឲ្យយល់ដឹង ហើយចូលរួមលេងកីឡាវាយកូនគោលកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាជាដើម។

គួរដឹងថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុន វឌ្ឍនៈ គ្រុប និងស្ថាប័ន Legends Tour ជាមួយសក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ២ ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥លានដុល្លារ ក្នុងនោះរួមមានការប្រកួតសប្ដាហ៍ទី១ ដើម្បីដណ្ដើមជើងឯកពានរង្វាន់ Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដែលមានប្រាក់រង្វាន់សរុបចំនួន ៦៥០,០០០ដុល្លារ និងសប្ដាហ៍ទី២ គឺការប្រកួតជើងឯក Vattanac Tour Championship នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប មានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ។ ការប្រកួតនឹងធ្វើឡើងនៅទីលានវឌ្ឍនៈ ហ្គោល រីសត តែមួយប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
2026/09/22 03:09:02 pm        1
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
2026/09/22 02:11:00 pm        1
ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
2026/09/22 11:36:20 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង

2026/09/22 03:09:02 pm
​ការីទេសចរណ៍មកពី ១៧០ប្រទេស បន្តនាំគ្នា​មក​ដល់​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​សក្ដា​នុពល​ទេសចរណ៍
2026/09/22 02:55:15 pm
​ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្ស
2026/09/22 02:51:11 pm
​រយៈពេល១០ថ្ងៃ កម្ពុជាបន្តបណ្ដេញជនបរទេសខុសច្បាប់ ៦៨១នាក់ មាន ៣១សញ្ជាតិ ចេញពីប្រទេស ពាក់ព័ន្ធ Online Scams និងបទសល្មើសផ្សេងទៀត
2026/09/22 02:36:51 pm
​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦
2026/09/22 02:27:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm