ការីទេសចរណ៍មកពី ១៧០ប្រទេស បន្តនាំគ្នា​មក​ដល់​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​សក្ដា​នុពល​ទេសចរណ៍

2026/09/22 02:55:15 pm        473

នៅថ្ងៃទី២២ ខែកញ្ញា នេះ ប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍ និង​អ្នកផលិតមាតិការទេសចរណ៍ ចំនួន១៧០ប្រទេស នៅជុំវិញពិភពលោក បាន​បន្ត​អញ្ជើញ​មក​ដល់​កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ និងស្វែងរកដៃគូ​សហការ​ផ្សព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា និងនាំភ្ញៀវទេសចរអន្តរជាតិ នានា អញ្ជើញមកទស្សនាកម្ពុជា។

បើតាមការីទេសចរណ៍មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់BTV នៅអាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ថា ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា នៅពេលនេះគឺពិត​ជា​មាន​សារ​សំខាន់​ណាស់ ​ពិសេសគឺធ្វើការសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជាបន្ថែម ដើម្បីជំរុញ​ការ​ផ្សព្វផ្សាយនូវអ្វីថ្មីពីកម្ពុជាទៅកាន់ប្រទេសគេ និងនាំភ្ញៀវទេសចរ​អន្តរជាតិ​នានានោះ​មក​ទស្សនា​កម្ពុជា​។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញានេះ មានប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធាន និង​អ្នក​សារ​ព័ត៌មានប្រមាណជាង ២០០នាក់បន្ថែម បានបន្តអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក នឹង​មាន​ប្រតិភូប្រមាណជាង ៣០០នាក់បន្ថែមទៀត នឹងបន្តអញ្ជើញមកដល់កម្ពុជា ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ទេសចរណ៍ និងធ្វើដំណើរកម្សាន្តស្វែងយល់ពីសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិ​សាស្ត្រ ​និងទេសភាពដ៏សំបូរបែបនៅកម្ពុជា។

បើតាមការឲ្យដឹងពីលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក្នុង​ដំណើរប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន អ្នក​ផលិត​មាតិការទេសចរណ៍ មកកម្ពុជានេះ សរុបមានប្រមាណជាង៧០០ក្រុមហ៊ុន មកពីតាម​ប្រទេស​ផ្សេង​ៗគ្នា ប្រមាណជាង១៧០ប្រទេស នៅជុំវិញពិភពលោក នឹងចូលរួមដំណើរកម្សាន្ត និង​សិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និង​នៅ​ខេត្ត​សៀមរាប ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែកញ្ញានេះ។

សម្រាប់​កម្មវិធី​ធំៗ​ទទួល​ស្វាគមន៍​ប្រតិភូ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​ពី​តាម​បណ្តា​ជុំវិញ​ពិភព​លោក​នេះ​ដែរ នៅថ្ងៃទី២៣ ខែកញ្ញាស្អែកនេះ នៅរមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ ​នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍សហគមន៍ ឬហៅថា Temple Fair ដោយនឹង​មាន​រៀបចំ​ការ​តាំង​ពិព័រណ៍​បង្ហាញអត្តសញ្ញាណខ្មែរ ភ្លក់ម្ហូបអាហារខ្មែរ រៀបចំទីតាំងលេងល្បែងកម្សាន្ត និង​ការ​សម្តែង​របាំ​ក្រុមតន្ត្រីស្គរដៃជាដើម។ ហើយខេត្តសៀមរាបវិញ ក៏មានការរៀបចំ​កម្ម​វិធី​បង្ហាញ​ម្ហូប​ខ្មែរ​​ច្រើន​មុខ រួមទាំងមានការ សំដែងរបាំសិល្បៈ ប្រគំតន្ត្រីបុរាណ សម្តែងឈុតឆាកល្ខោនរាមកេរ្ត៍ ហ្វឹក​ហាត់ការពារដែនបុរី នៅបរិវេណប្រាសាទបាយ័ន នៅថ្ងៃទី២៧ ខែកញ្ញានេះផងដែរ៕


អត្ថបទដែលទាក់ទង

នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
2026/09/22 06:05:21 pm        1
នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង ១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង!
2026/09/22 05:32:05 pm        1
មន្ទីរពេទ្យបង្អែកដង្កោ ពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធបង្កើនគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
2026/09/22 05:25:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពអ៊ីស្រាអែលប្រែក្លាយភូមិរបស់ខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែងទៅជាបន្ទាយទាហាន

2026/09/22 06:18:27 pm
​អ៊ីរ៉ង់គ្រោងលក់នាវាអាមេរិក និងអ៊ីស្រាអែលដែល​រឹបអូសបាន​នៅច្រក​សមុទ្រ​ Hormuz
2026/09/22 06:16:15 pm
​រដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាបង្ខំឱ្យអ្នក​ក្រុង​​ហ្កាហ្សាចាកចេញ បើប្រជាជន​អ៊ីស្រាអែលត្រូវបានចាប់ពង្រត់​
2026/09/22 06:13:37 pm
​តុលាការកូរ៉េខាងត្បូងកាត់បន្ថយទោសជាប់ពន្ធនាគាររបស់អតីតស្ត្រីទី១ មក​ត្រឹម ៥ឆ្នាំ
2026/09/22 06:12:10 pm
​នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
2026/09/22 06:05:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm