ក្នុងមួយឆ្នាំមានអន្ទាក់ចាប់សត្វព្រៃប្រមាណបួនម៉ឺន ត្រូវបានដោះចេញ

2022/05/17 01:33:16 am        520

ភ្នំពេញ៖ ក្នុងមួយឆ្នាំ ជាមធម្យមយ៉ាងហោចមានអន្ទាក់ជាង ៤ ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ នេះបើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីបើកយុទ្ធ នាការអន្ទាក់សូន្យនៅក្នុងខេត្តព្រះវិហារ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្ដមបន្តថា នៅឆ្នាំ២០២១ កន្លងទៅនេះអន្ទាក់ចំនួន ៦១៦១១ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៧៥៨ ដើមត្រូវបានដោះ និងដកហូតចេញពីតំបន់ការពារធម្មជាតិ នៅកម្ពុជាពោលគឺជាមធ្យមនៅរៀងរាល់ឆ្នាំ អន្ទាក់ចំនួនជាង៤ម៉ឺន ត្រូវបានដោះចេញដែលបានជួយសង្គ្រោះសត្វព្រៃជាច្រើនប្រភេទកុំឱ្យបាត់បង់ជីវិត។ 

អន្ទាក់ជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជា និងគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រ ជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ទេសចរណ៍ធម្មជាតិ ដែលចូលព្រៃរកអនុផលព្រៃឈើចិញ្ចឹមជីវិត។ កាលពីឆ្នាំ២០២១ កន្លងទៅនេះផងដែរ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥លើក សង្គ្រោះសត្វព្រៃបាន ១២៧១ក្បាល រឹបអូសសត្វព្រៃងាប់ចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញបានចំនួន ៨៦៤ ក្បាល។

នេះគឺជាយុទ្ធនាការទី៣ក្នុងចំណោម«យុទ្ធនាការអន្ទាក់សូន្យ»ចំនួន ៨ ដែលយុទ្ធនាការទី១ បានរៀបចំឡើងដោយក្រសួងបរិស្ថាននៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ និងយុទ្ធនាការទី២ រៀបចំឡើងនៅខេត្តស្ទឹងត្រែង ដោយអង្គការ WWF សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការ CI អង្គការ WEA និងគម្រោងព្រៃឡង់បៃតងកាលពីដើមខែមេសាកន្លងទៅ។

យុទ្ធនាការអន្ទាក់សូន្យនេះអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការបន្ទាន់នានា ដើម្បីបង្កើនការពង្រឹ ងការអនុវត្តច្បាប់ និងពិនិត្យមើលបទបញ្ញត្តិពាក់ព័ន្ធក្នុងគោលបំណងទប់ស្កាត់ការបរបាញ់សត្វព្រៃខុ សច្បាប់ និងបញ្ចប់វិបត្តិអន្ទាក់ដែលកំពុងគំរាមកំហែងដល់ជីវិតសត្វព្រៃនៅកម្ពុជាកាន់តែខ្លាំងឡើង។

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា ការទប់ស្កាត់សកម្មភាពដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា នឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមពីសាធារណជន។

យុទ្ធនាការនេះ គឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់យើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជន ដើម្បីបញ្ឈប់ការប្រើប្រាស់ផលិតផលសត្វព្រៃ ឱ្យបានទាន់ពេលវេលា។ 

លោកបន្ថែមថា អង្គការ WCS សូមទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តតាមការអំ ពាវនាវនេះ ទាំងអ្នកដែលបង្កើតឱ្យមានតម្រូវការប្រើប្រាស់ផលិតផលសត្វព្រៃ និងទាំងអ្នកជួញដូរសា ច់សត្វព្រៃ។ សត្វព្រៃ គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ ការចូលរួមរបស់លោកអ្នកថ្ងៃនេះ នឹងធានាដល់ការរស់រានរបស់សត្វព្រៃនាពេលអនាគត។

លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI បានថ្លែងថា ចំណុចសំខាន់ដែលនាំឱ្យយុទ្ធនាការនេះទទួលជោគជ័យ គឺគេត្រូវទទួលស្គាល់ថា ការទិញ និងបរិភោគសាច់សត្វព្រៃគឺជាបុព្វហេតុដែលនាំឱ្យមានទីផ្សារជួញដូរសត្វព្រៃ ដែលនាំឱ្យមានការបំផ្លិចបំផ្លាញព្រៃឈើ និងបង្កឱ្យឆ្លងជំងឺផ្សេងៗពីសត្វព្រៃ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm