មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ៖ ប្រទេសកម្ពុជាជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​បង្រ្កាប​ការ​ឆបោក​តាម​អនឡាញ

2026/09/23 09:51:46 am        193

ភ្នំពេញ៖ មន្រ្តីជាន់​ខ្ពស់តំណាង​ប្រចាំ​តំបន់​នៃ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) បាន​កោត​សរសើរ​ប្រទេស​កម្ពុ​ជា​ក្នុង​ការ​កិច្ចខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា និង​បាន​បង្ហាញ​ការ​បើក​ជំហរ​ក្នុង​ការ​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់​បង្រ្កាប និង​បិទ​ទីតាំង​មជ្ឈ​មណ្ឌល​ឆបោក​តាមអនឡាញ។

លោកស្រី Delphine Schantz អ្នកតំណាង​ប្រចាំតំបន់​នៃ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយត្រូវបានលើកទឹកចិត្ត​ និង​ជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​បង្រ្កាបការឆបោកតាមអនឡាញ ដើម្បីឆ្លើយតប​​ទៅ​នឹង​ការ​កើន​ឡើង​នូវ​មជ្ឈ​មណ្ឌល​ឆបោក​ថ្មីៗ​កំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​ការណ៍បា​ន​បង្ហាញ​តាម​រយៈ​ប្រតិបត្តិការ​បង្ក្រាប​នូវ​ទីតាំងមជ្ឈមណ្ឌលឆបោកបានជាច្រើន។

លោកស្រី Delphine Schantz បានថ្លែងដូចនេះ ធ្វើឡើងក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា«រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកស្រី មានប្រសាសន៍ថា «អ្វីដែលគួរលើកទឹកចិត្តនោះ ការកើនឡើងនូវមជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​ថ្មីៗ​កំពុងបន្តការងាររបស់ពួកគេ។ការអនុវត្តច្បាប់ត្រូវបានពន្លឿន ហើយ​ទី​តាំង​ធំ​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វា ប្រទេសកម្ពុជាគឺជាឧទាហរណ៍ដ៏ល្អមួយនៃរឿងនេះ។ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោកស្រីបានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា​បាន​អនុវត្ត​ច្បាប់​ក្នុង​ការប​ង្រ្គាប​ និង​បិទ​មជ្ឈ​មណ្ឌល​ឆបោក​តាម​អន​ឡាញ​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ សន្និសីទនាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតក្នុងការបង្ហាញភាពបើកជំហររបស់កម្ពុជា ក្នុងការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទប់ស្កាត់ការឆបោកតាមអនឡាញ»។

សូមបញ្ជាក់ថា ប្រទេសដែលចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា«រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន​ចំនួន​ ២៧ប្រទេស និងអង្គការអន្តរជាតិចំនួន ៧ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅ​រាជ​ធានី​ភ្នំពេញ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ ខែសីហា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានប្រតិបត្តិការប្រឆាំងការឆបោកអនឡាញយ៉ាងសកម្ម ដែល​បាន​បិទ​សៀលចំនួន ៦៦៣កន្លែង និងបង្រ្កាប និងគ្រប់គ្រងមណ្ឌលឆបោក ៨៦ទីតាំង នៃ​ទីតាំង​សង្ស័យ​ចំនួន​ ៨៣២ទីតាំង ព្រមទាំង បានបញ្ជូនសំណុំរឿង ៤៤៦ករណី ទៅ​តុលាការ​ពាក់ព័​ន្ធ​នឹង​ជន​ត្រូវ​ចោទ ៣ ៩២៧នាក់ មាន២៩សញ្ជាតិ៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 11:20:03 am        1
នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ
2026/09/23 11:11:41 am        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/09/23 10:21:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់ពីការចរចាដ៏ល្អជាមួយគណៈប្រតិភូអ៊ីរ៉ង់នៅ UN ទោះសង្គ្រាមក្នុងតំបន់បន្តកើនឡើងក៏ដោយ

2026/09/23 11:27:28 am
​ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកព្រមានពី «បន្ទាត់ក្រហម» មុនជំនួបរវាងលោក Trump និងលោក Xi
2026/09/23 11:26:42 am
​ប្រធានាធិបតីចិន ត្រូវគេរំពឹងថានឹងជំរុញលោក ត្រាំ ឈប់លក់អាវុធឱ្យកោះតៃវ៉ាន់ ក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៨២
2026/09/23 11:22:48 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 11:20:03 am
​នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ
2026/09/23 11:11:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm