នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ

2026/09/23 11:11:41 am        135

នៅចំពោះមុខបណ្តាប្រទេសជាង២០ និងតំណាងអង្គការសហប្រជាជាតិ ប្រធាន​អនុព័ន្ធ​អង្គភាព​អ​នុវត្ត​ច្បាប់ នៃភ្នាក់ងារស៊ើបអង្កេតសហព័ន្ធFBI នៃសហរដ្ឋអាមេរិក រួមទាំង​អង្គការ​នគរបាល​ព្រហ្ម​ទណ្ឌ​អន្តរជាតិ INTERPOL ផង​នោះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់ប្រាប់ពួកគេថា ប្រទេសកម្ពុជាមិនមែនជាទីកន្លែង ឬ​ជា​ទីជម្រក​សុវត្ថិភាព សម្រាប់​ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យានោះឡើយ ហើយ​សម្តេច​ធិបតី​ នាយករដ្ឋមន្រ្តី​បាន​ប្រាប់ពួកគេថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុត​មាំ​កំចាត់​បណ្តាញ​នៃ​ការ​ឆបោក​នេះ​ឲ្យ​អស់​ទាំង​ស្រុង​ពីប្រទេស។

នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា​នឹង​មិនអនុញ្ញាតឲ្យបណ្តាញក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និង​ជីវភាព​រស់​នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ឧស្សាហកម្មបច្ចេកវិទ្យា online scams មិន​បាន​ចាប់​ផ្តើម​កើតឡើងនៅប្រទេសកម្ពុជានោះទេ ហើយវាមិនបានកើត​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ។ ការពាក់ព័ន្ធដំបូងលើបញ្ហានេះរបស់ប្រទេសកម្ពុជា ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ល្បែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ។

យ៉ាង​ណា​ក៏ដោយសម្តេចធិបតីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី កម្ពុជាទទួលខុសត្រូវទាំងស្រុង លើ​ការ​ធានា​សន្ដិភាពព្រំដែនរបស់យើង ការអនុវត្តច្បាប់ និងការស្ដារ​ឡើង​វិញ​នៃ​បូរណ​ភាព​ជាតិ​នៃ​យុត្តាធិការ​ជាតិ​របស់​យើង ហើយការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញ​តាម​រយៈ​វិធាន​ការ​ផ្ទៃ​ក្នុង​​ដ៏​ម៉ឺងម៉ាត់ និងមិនមានការយោគយល់ឡើយ។

ដើម្បី​កំចាត់បណ្តាញអនឡាញស្កែមនេះឲ្យអស់ពីកម្ពុជានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បានប្រាប់អង្គសន្និសីទថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ប្រទេសកម្ពុជា បាន​ដំឡើងគណៈបញ្ជាការរបស់ខ្លួន ទៅជាគណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតែម្ដង។ បន្ថែមពីនេះ កម្ពុជាក៏បានដាក់​ឱ្យ​អនុវត្ត​ច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បី​បិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជាផងដែរ។ សម្តេចក៏បានបញ្ជាក់ប្រាប់ទៅពួកគេផងដែរថា «កម្ពុជាចាត់​ទុក​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ មិ​ន​មែន​គ្រាន់​តែ​ជា​យុទ្ធនាការ ដើម្បីផ្សព្វផ្សាយបង្ហាញរូបភាពនោះឡើយ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ
2026/09/23 12:12:07 pm        1
សម្ដេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបំផ្លាញវឌ្ឍនភាពជាតិ និងជីវភាពរបស់ពលរដ្ឋកម្ពុជា​ឡើយ
2026/09/23 11:58:53 am        1
សម្ដេចធិបតី ស្នើចំនួន៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញ
2026/09/23 11:57:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ

2026/09/23 12:12:07 pm
​សម្ដេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបំផ្លាញវឌ្ឍនភាពជាតិ និងជីវភាពរបស់ពលរដ្ឋកម្ពុជា​ឡើយ
2026/09/23 11:58:53 am
​សម្ដេចធិបតី ស្នើចំនួន៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញ
2026/09/23 11:57:40 am
​លោក Trump បញ្ជាក់ពីការចរចាដ៏ល្អជាមួយគណៈប្រតិភូអ៊ីរ៉ង់នៅ UN ទោះសង្គ្រាមក្នុងតំបន់បន្តកើនឡើងក៏ដោយ
2026/09/23 11:27:28 am
​ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកព្រមានពី «បន្ទាត់ក្រហម» មុនជំនួបរវាងលោក Trump និងលោក Xi
2026/09/23 11:26:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm