សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ

2026/09/23 12:12:07 pm        132

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទៀតនោះទេ ហើយក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតនោះដែរព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានសាមគ្គីភាពរឹងមាំ ដោយសារពួកគេមានផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ កត្តាសាមគ្គីភាពនៅកម្រិតអន្តរជាតិរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិទាំងអស់ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ទំនើបប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការពិតប្រាកដ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយទៀតនោះទេ, ផ្ទុយទៅវិញការខិតខំនៃការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគួរតែជាហេតុផលសម្រាប់ប្រទេសនានាក្នុងកិច្ចសហការរួមគ្នាដោយស្មោះត្រង់ គោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម ពីព្រោះមិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) តែម្នាក់ឯងប្រកបដោយប្រសិទ្ធភាពនោះទេ។

តាមរយៈសុន្ទរកថាគន្លឹះសម្ដេចធិបតីបានជំរុញដល់ប្រទេសនីមួយៗ ត្រូវទទួលខុសត្រូវយ៉ាងសកម្មក្នុងការអប់រំ និងការពារប្រជាពលរដ្ឋរបស់ខ្លួន, ដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាពលរដ្ឋអំពីការផ្ដល់ជូនការងារនៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលទាំងអស់ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងសាធារណៈជាប្រចាំដើម្បីអប់រំប្រជាពលរដ្ឋអំពីល្បិចកលទម្រង់ថ្មីៗនៃការឆបោកតាមប្រព័ន្ធឌីជីថល, ការណ៍នេះដើម្បីធានាថាជនដែលងាយរងគ្រោះនឹងមិនក្លាយជាជនរងគ្រោះក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីព័ត៌មាន៖គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំនេះទីតាំង Online Scams ធំៗចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាប និងរំលាយ ខណៈថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក
2026/09/23 05:12:12 pm        1
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ការរៀបចំសន្និសីទ ICCOS គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 04:44:48 pm        1
សម្តេចធិបតី អនុញ្ញាតជួបជាមួយប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 02:53:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាលយេម៉ែន ពង្រីកការកៀរគរសហគមន៍ ដើម្បីគាំទ្រកងកម្លាំងនៅជួរមុខ

2026/09/23 05:33:45 pm
​លោក Trump ជួបមេដឹកនាំ​វ៉េណេស៊ុយ​អេឡា​លោកស្រី Rodriguez ជាលើកដំបូង ចាប់​តាំងពីចាប់ខ្លួនលោក Maduro
2026/09/23 05:27:30 pm
​លោក Trump និងមេដឹកនាំ​ជប៉ុនលោកស្រី Takaichi ​ពិភាក្សាពីចិន មុន​លោក Xi ទៅដល់អាមេរិក
2026/09/23 05:25:03 pm
​រដ្ឋមន្ត្រីព័ត៌មាន៖គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំនេះទីតាំង Online Scams ធំៗចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាប និងរំលាយ ខណៈថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក
2026/09/23 05:12:12 pm
​រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ការរៀបចំសន្និសីទ ICCOS គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 04:44:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/23 02:34:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm