ពិព័រណ៍ទេសចរណ៍អាកាសយានដ្ឋានតេជោ ស្វែង​រកការ​លើក​កម្ពស់​ដៃគូ​ទេសចរណ៍ និង​ឱកាស​អាជីវកម្ម

2026/09/23 02:51:54 pm        180

ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុង​ស្វែង​រក​ការ​ព្រងឹង​កិច្ច​សហ​ប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសអាជីវកម្មថ្មីៗ ខណៈ​ដែល​ប្រទេសកម្ពុជាកំពុងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ការហោះហើរផ្លូវត្រង់ និង​ទេសចរណ៍​ដែល​មានតម្លៃខ្ពស់បន្ថែមទៀត។

លោកឧកញ៉ា ឆារស៍ វ៉ាន់ (Charles Vann) នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅ​ក្រោយ​បើកកម្មវិធី បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាដើម្បីទេសចរណ៍" ដោយ​បាន​រំលេច​អំពី​សារៈ​សំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍ​ឧស្សាហ​កម្ម​ទេសចរណ៍របស់កម្ពុជា។ លោកបានបន្ថែមថា អាកាសយានដ្ឋាន​មិន​មែន​គ្រាន់​តែ​ជា​ច្រក​ចេញ​ចូល​សម្រាប់អ្នកដំណើរអន្តរជាតិនោះទេ ប៉ុន្តែក៏ជាចំណុចដំបូង​នៃ​បទ​ពិសោធន៍​របស់​ភ្ញៀវ​ទេសចរ និងជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍របស់កម្ពុជាផងដែរ។

លោកឧកញ៉ា បានបន្តថា ទេសចរណ៍​មិន​អាច​រីក​ចម្រើន​បាន​តាម​រយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ស្ថាប័ន​ ឬអាជីវកម្មតែមួយនោះទេ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិកា ររវាងរាជរដ្ឋាភិបាល អាកាសយានដ្ឋាន ខ្សែក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ វិនិយោគិន សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​កាន់​តែរឹងមាំឆ្លងកាត់ខ្សែច្រវាក់តម្លៃទេសចរណ៍ អាច​ជួយកែលម្អបទ​ពិសោធន៍​របស់​ភ្ញៀវ​ទេសចរ និងលើកទឹកចិត្តឱ្យពួកគេត្រឡប់មកកម្សាន្តនៅកម្ពុជាសារជាថ្មី។

លោក ម៉េង ផល្លា អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា ពិព័រណ៍​នេះតំណាងឱ្យលើសពីការបង្ហាញទេសចរណ៍តាមទម្លាប់ធម្មតា និងជាវេទិកា​សម្រាប់​ការ​កសាង​បណ្តាញ​អាជីវកម្ម រួមទាំងទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច (B2B) ព្រមទាំងផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ ធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និង​អន្តរជាតិ​។​ លោកបន្តថា សមាគមបានកំណត់អាទិភាពសំខាន់ៗចំនួនបី មានដូចជា៖ ការ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍ថ្មីៗ និងប្រកបដោយគំនិតច្នៃប្រឌិត រួមទាំងទេសចរណ៍បៃតង ទេសចរណ៍​វប្បធម៌ និង MICE ការកែលម្អគុណភាពសេវាកម្ម និងស្តង់ដារសុវត្ថិភាព ដើម្បីពង្រឹង​ទំនុក​ចិត្ត​របស់​​ភ្ញៀវទេសចរ និងការពង្រីកការផ្សព្វផ្សាយរួមគ្នានៅក្រៅប្រទេស ដោយប្រើប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូនតាមផ្លូវអាកាសទំនើបរបស់កម្ពុជាឱ្យកាន់តែច្រើន។​

សូមជំរាបជូនថា ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ រយៈពេល ៥ថ្ងៃនេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង​បម្រើ​ជាវេទិកាសម្រាប់អាជីវកម្ម និងដៃគូទេសចរណ៍ ក្នុងការបង្កើតទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ថ្មី​ៗ និងស្វែងរកឱកាសដើម្បីពង្រីកទីផ្សារទេសចរណ៍របស់កម្ពុជា ដោយមាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន២៦ ដែលប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ចូលរួម​ដោយ​មាន​ស្តង់​ពិព័រណ៍ចំ​នួន៣០។ ព្រឹត្តិការណ៍នេះ ផ្តល់នូវវេទិកាមួយ​សម្រាប់​អាជីវកម្ម​នានាក្នុ​ង​ការ​បង្ហាញ​ផលិត​ផល និងសេវាកម្មរបស់ខ្លួន ព្រមទាំងបង្កើតទំនាក់ទំនង ការផ្លាស់ប្តូរគំនិត ការស្វែង​រក​ឱកាស​អាជីវ​កម្ម និងការអភិវឌ្ឍដៃគូសហការថ្មីៗ។ ក្រៅពីនេះ ក៏បានរំលេចនូវ​សម្បត្តិ​ទេសចរណ៍​របស់​កម្ពុជា​ផងដែរ រួមមាន៖ វប្បធម៌ ប្រវត្តិសាស្ត្រ ផលិតផលក្នុងស្រុក ម្ហូបអាហារ តំបន់ឆ្នេរ ទេសចរណ៍​សហគមន៍ និងសេវាកម្មទេសចរណ៍ទំនើបៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីព័ត៌មាន៖គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំនេះទីតាំង Online Scams ធំៗចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាប និងរំលាយ ខណៈថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក
2026/09/23 05:12:12 pm        1
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ការរៀបចំសន្និសីទ ICCOS គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 04:44:48 pm        1
សម្តេចធិបតី អនុញ្ញាតជួបជាមួយប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 02:53:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋាភិបាលយេម៉ែន ពង្រីកការកៀរគរសហគមន៍ ដើម្បីគាំទ្រកងកម្លាំងនៅជួរមុខ

2026/09/23 05:33:45 pm
​លោក Trump ជួបមេដឹកនាំ​វ៉េណេស៊ុយ​អេឡា​លោកស្រី Rodriguez ជាលើកដំបូង ចាប់​តាំងពីចាប់ខ្លួនលោក Maduro
2026/09/23 05:27:30 pm
​លោក Trump និងមេដឹកនាំ​ជប៉ុនលោកស្រី Takaichi ​ពិភាក្សាពីចិន មុន​លោក Xi ទៅដល់អាមេរិក
2026/09/23 05:25:03 pm
​រដ្ឋមន្ត្រីព័ត៌មាន៖គិតត្រឹមថ្ងៃទី៣១ ខែសីហាឆ្នាំនេះទីតាំង Online Scams ធំៗចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាប និងរំលាយ ខណៈថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក
2026/09/23 05:12:12 pm
​រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ការរៀបចំសន្និសីទ ICCOS គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 04:44:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/23 02:34:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm