លោក Putin មើល​មិន​ឃើញ​ថា ​ការពង្រីក​ខ្លួន​របស់​ណា​តូ​គំរាមកំហែង​ដល់​រុស្ស៊ី​ទេ តែ​ព្រមាន​ការ​បង្កើន​សកម្មភាព​យោធា​នៅ​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​

2022/05/17 05:05:32 pm        1.8 K

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពុំ​មានការ​គំរាម​ចំពោះ​រុស្ស៊ី​ទេ​ ប្រសិនបើ​ប្រទេស​ហ្វាំ​ង​ឡង់ និងស៊ុយអែតចូល​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ ប៉ុន្តែ​បាន​ព្រមាន​ថា ក្រុង Moscow អាច​នឹង​ឆ្លើយតប​វិញ បើ​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​ថ្មី​របស់​អឺរ៉ុប​ខាងជើង​។

​លោក Putin ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​តាំងពី​ឆ្នាំ១៩៩៩ បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​អំពី​ការពង្រីក​ខ្លួន​ ក្រោយ​សម័យ​សូ​វៀត​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ ឆ្ពោះទៅ​ទិសខាង​កើត​ឆ្ពោះ​ទៅ​ព្រំដែន​រុស្ស៊ី​ថា ​ជា​ហេតុផល​សម្រាប់​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​លោក Putin ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​ព្រមាន​គំរាម​វាយប្រហារ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​លើ​លោក​ខាង​លិច​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន បាន​ឆ្លើយតប​ដោយ​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា​ចំពោះ​បំណង​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ដែល​ជា​ផលវិបាក​ជា​យុទ្ធសាស្ត្រ​ដ៏​ធំ​បំផុត​នៃ​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​រហូតមកដល់​បច្ចុប្បន្ន​។​

​លោក Putin បាន​ប្រាប់​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​យោធា​ដ៏​មាន​ឥទ្ធិពល ​នៃ​អតីត​រដ្ឋ​សហភាពសូវៀត​របស់​រុស្ស៊ី​ថា ទាក់ទង​នឹង​ការពង្រីក​ខ្លួន​របស់​ណា​តូ​នេះ រុស្ស៊ី​មិន​មាន​បញ្ហា​ជាមួយ​រដ្ឋ​ទាំង​នោះ​ទេ ដូច្នេះ​ក្នុង​ន័យ​នេះ វា​មិន​មាន​ការ​គំរាមកំហែង​ភ្លាមៗ​ចំពោះ​រុស្ស៊ី​ពី​ការពង្រីក​ឥទ្ធិពល​របស់​អង្គការ​ណា​តូ ក្នុង​ការ​រួមបញ្ចូល​ប្រទេស​ទាំងនេះ​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        931
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        483
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm