កីឡាករ កីឡាការិនី កីឡាគុនចម្រុះកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអាស៊ី២០២៦នៅជប៉ុន បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ។

ឯកឧត្តម វ៉ា ស៊ិនភារម្យ អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញទៅទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដំណើរមកដល់ប្រទេសវិញរបស់អត្តពលិកលើប្រភេទកីឡានេះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

កីឡាការិនី ចេង ដាលីន ម្ចាស់មេដាយសំរឹទ្ធកីឡាគុនចម្រុះក្នុងព្រឹត្តិការណ៍កីឡាអាស៊ី២០២៦ បានរៀបរាប់ដោយក្ដីរំភើបរីករាយពីការប្រកួតរបស់ខ្លួនក្នុងកម្មវិធីកីឡាដ៏ធំប្រចាំទ្វីបនេះ ហើយនេះជាលើកដំបូងដែលររូបគេចូលរួមប្រកួត

ឯកឧត្តម វ៉ា ស៊ិនភារម្យ អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា សហព័ន្ធបានបញ្ជួនកីឡាករម្នាក់ និងកីឡាការិនីម្នាក់ទៅចូលរួមការប្រកួតនេះ ហើយអត្តពលិកទាំងពីររូបនេះទៀតសោត បានឆ្លងកាត់ការប្រកួតជម្រុះទើបមានកៅអីប្រកួតនៅប្រទេសជប៉ុនបែបនេះ។
សូមជម្រាបជូនថាការប្រកួតកីឡាគុនចម្រុះក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដំណើរការប្រកួតពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ប្រទេសតាហ្ស៊ីគីស្ថាន និងកាហ្សាក់ស្ថាន ដណ្ដើមបានមេដាយច្រើនជាងគេ ហើយអត្តពលិកកម្ពុជាំដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង៕






