ព្រឹត្តិការណ៍​ប្រកួត​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​រួមចំណែក​ផ្សព្វផ្សាយ​កីឡា​យានយន្ត និង​សក្ដានុពល​ទេសចរបរិស្ថាន

2022/05/17 05:46:29 pm        33

​ប្រណាំង​យាន​យន្ត៖ កីឡា​យានយន្ត​-​ព្រឹត្តិការណ៍​ប្រកួត​រថយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid Practice 2022 រយៈពេល​ ២​ថ្ងៃពី​រាជធានី​ភ្នំពេញ និង​ខេត្តកំពតបានបញ្ចប់​ដោយ​ជោគជ័យដោយ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិកោតសរសើរ​ពី​ការរៀបចំ​របស់​ក្រុមការងារ Kara កម្ពុជាជាមួយនឹង​ទឹកមុខ​សប្បាយរីករាយ។

​តំណាង​យុវជន​សស​យក រាជធានី​ភ្នំពេញបានអោយដឹងថា ការចូលរួម​ជា​ក្រុមការងារ Kara គឺជា​ចំណែក​មួយ​ជួយ​ផ្សព្វផ្សាយ​កីឡា​យានយន្ត និង​សក្តានុពល​ទេសចរបរិស្ថានដ៏​សម្បូរបែប​របស់​កម្ពុជា និង​ជា​បទពិសោធន៍​ថ្មី​មួយ ទោះ​មាន​ផល​ពិបាក​ក៏ដោយ​។​ ​ថ្លែង​ក្នុង​ពិធី​បិទ លោក សុំ មនោ​រម្យ តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ Kara កម្ពុជា ជាពិសេស​លោក ហូ សិទ្ធី​គុណ ជា​ស្ថាបនិក Kara ដែល​បាន​ផ្តួចផ្តើម​គៀងគរ​ស្វែងរក​ដៃគូ​ឯកជន​ សហការ​រៀបចំ​ព្រឹត្តិការណ៍ប្រកួត​ខាងលើក្នុង​គោល​បំណង​លើកស្ទួយ​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា ហើយក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ជំនាញ​ប្រកួត​កម្តៅ​សាច់ដុំ និង​អ្នកថ្មី​ចេះ​មើលសៀវភៅ​បង្ហាញផ្លូវ និង Rally Meters ជា​ពិសេស​ឲ្យ​យុវជន​បាន​រៀន​ពី​ការរៀបចំ​កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​កម្រិត​ជាតិ នឹង​ឈាន​ទៅ​រៀបចំ​កម្រិត​អន្តរជាតិ​ផងដែរ។

តំណាង​ក្រសួងបរិស្ថាន​រូបនេះ​បន្តថា ព្រឹត្តិការណ៍​នេះក៏បាន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅតាម​ខេត្ត ក៏ដូចជា​នៅតាម​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ធម្មជាតិ ដែល​ជា​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដីក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​ទៅលេង​កម្សាន្តតំបន់​អេកូ​ទេសចរ និង​តំបន់​អភិរក្ស​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប និង​មាន​សក្តានុពលលើ​ទឹកដី​ប៉ែក​និរតីនៃ​ប្រទេស​កម្ពុជា ស្រប​ពេលដែលវិបត្តិ​ជំងឺ​កូ​វីត​-១៩ ធូរស្បើយ ក្រោម​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បូករួម​នឹង​ការលើកលែង​វិធាន​សុវត្ថិភាព​ផ្សេងៗដល់​ភ្ញៀវ​អន្តរជាតិ​ដែល​មក​ទេសចរនៅ​កម្ពុជា។ សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE ឆ្នាំ​២០២២ រៀបចំ​ដោយ​ភ្នាក់ងារ Kara កម្ពុជាគាំទ្រ​ដោយ​ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm