សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣

2026/09/25 10:37:02 am        107

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។

របៀបវារៈទាំងនោះរួមមាន៖

ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ គឺជាកិច្ចដំណើរការនៃគោលនយោបាយជាតិរយៈពេលវែង។ គោលនយោបាយនេះនឹងដើរតួជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់បំផុត សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ (២០២៦-២០៣៥) ក្នុងគោលបំណង ជំរុញ និងអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ ឱ្យកាន់តែមានភាពទំនើប ច្បាស់លាស់ និងទាន់ពេលវេលា។ លើកកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មទិន្នន័យ ស្ថិតិតាមវិស័យ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្នែកឯកជន។ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល និងអ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចឱ្យចំគោលដៅ។

បច្ចុប្បន្ន សេចក្តីព្រាងគោលនយោបាយនេះ ស្ថិតក្នុងរបៀបវារៈអាទិភាពទី១ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីទទួលបានការសម្រេច និងអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលដៅបម្រើឱ្យការអភិវឌ្ឍជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទី២៖ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ៖

របាយការណ៍នេះ គឺជារបៀបវារៈអាទិភាពទី២ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងឆ្លង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ របាយការណ៍នេះត្រូវបានដាក់ឆ្លងទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីវាយតម្លៃលើលទ្ធផលការងារកន្លងមក និងដាក់ចេញនូវទិសដៅបន្ត ក្នុងការបម្រើឱ្យគោលនយោបាយសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ របាយការណ៍នេះ ផ្តោតសំខាន់លើការបង្កើតរបៀបវារៈ និងយន្តការតភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្មក្នុងស្រុក សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយបណ្តាញចែកចាយធំៗ។ គោលបំណងគឺជំរុញការប្រើប្រាស់វត្ថុធាតុដើម និងផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅប្រទេស។ របាយការណ៍វឌ្ឍនភាពមួយនេះ ដើរទូជាឯកសារយុទ្ធសាស្ត្រគន្លឹះ (ឆ្លងទន្ទឹមគ្នានឹងរបាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម) ក្នុងការរុញច្រានសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែងខ្ពស់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ទី៣៖ របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម៖ របាយការណ៍នេះជារបៀបវារៈអាទិភាពទី៣ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងឆ្លង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះ​ ធ្វើឡើងក្នុងគោលបំណងឱ្យគណៈរដ្ឋមន្ត្រីពិនិត្យ និងវាយតម្លៃលើសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តផែនការសកម្មភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងវិស័យភស្តុភារកម្ម (ឡូជីស្ទីក) នាពេលកន្លងមក។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​ បានចាត់ទុក វិស័យភស្តុភារកម្ម គឺជាឆ្អឹងខ្នង និងជាចំណែកដ៏សំខាន់បំផុត ក្នុងការទាក់ទាញវិនិយោគទុនបរទេស។ របាយការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃសេវាឡូជីស្ទីកនៅកម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ និងសកលលោក។

ក្រៅពីរបៀបវារៈខាងលើនេះទៅ សម្តេចមហាបវរធិបតី នឹងលើកឡើងនូវបញ្ហានានាក្នុងសង្គម ព្រមទាំងដាក់ចេញការណែនាំនានាទៅកាន់អាជ្ញាធរ ដែលក្នុងនោះរួមមានវិធានការឆ្លើយតបបញ្ហាគ្រោះធម្មជាតិជាដើម៕

 

អត្ថបទដែលទាក់ទង

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តចុះល្បាតយ៉ាងសកម្ម និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»
2026/09/25 11:28:06 am        1
មន្ទីរធនធានទឹកខេត្តបាត់ដំបង ជូនដំណឹងពីការបើកទ្វារទឹកអាងសេកសកដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើង អាចជន់លិចនៅតំបន់ទំនាប
2026/09/25 11:20:51 am        1
ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើររបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៤ និងពិនិត្យសម្រេចនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
2026/09/25 11:14:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការពារជាតិចិនជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតជុំវិញការលក់អាវុធឱ្យតៃវ៉ាន់ មុនជំនួបលោកTrump-Xi នៅសេតវិមាន

2026/09/25 11:39:56 am
​មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តចុះល្បាតយ៉ាងសកម្ម និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»
2026/09/25 11:28:06 am
​អាមេរិក-អ៊ីរ៉ង់ពិភាក្សាពីកិច្ចព្រមព្រៀងដំណាក់កាល ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការបិទផ្លូវសេដ្ឋកិច្ច
2026/09/25 11:24:31 am
​មន្ទីរធនធានទឹកខេត្តបាត់ដំបង ជូនដំណឹងពីការបើកទ្វារទឹកអាងសេកសកដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើង អាចជន់លិចនៅតំបន់ទំនាប
2026/09/25 11:20:51 am
​ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើររបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៤ និងពិនិត្យសម្រេចនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
2026/09/25 11:14:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm