ចរាចរ​ប្រាក់​រៀល​ លើ​ទីផ្សារ​កើនឡើង​ បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​រូបិយវត្ថុ​ជាតិ

2021/04/27 09:59:58 am        102


ភ្នំពេញ ៖ ​ក្រោយ​ការ​ដាក់ចេញ​គោលការណ៍​ ជំរុញ​ប្រាក់​រៀល​ឡើងវិញ ​ការប្រើប្រាស់​ប្រាក់រៀល ជាពិសេស​ នៅក្នុង​ការផ្តល់សេវា​ឥណទាន ​(​កម្ចី​)​ទៅដល់​អតិថិជន ​និង​ចរាចរណ៍​ប្រាក់​រៀល​លើ​ទីផ្សារ ​ត្រូវ​បាន​សង្កេត​ឃើញថា​ មានការ​កើនឡើង​។


លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន​ថា មុន​ឆ្នាំ​២០១៩​ ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំរុញ​ឱ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ ប្រើប្រាស់​ប្រាក់រៀល​ ឱ្យ​បាន​ច្រើនជាង​មុន ​ក្នុង​នោះ​បាន​មើល​ឃើញ​មានការ​កើន​ឡើង​សន្សឹមៗ​ ។ លោក​ ជឿជាក់ថា​ ការប្រើប្រាស់​ប្រាក់រៀល ​នឹងមាន​កំណើន​ក្នុង​កម្រិត​មួយ ដែល​មិន​លឿន​ពេក​ទេ​ ដោយសារ​សេដ្ឋកិច្ចជាតិ​ពឹង​ពាក់​លើ​ការវិនិយោគ​ពី​ក្រៅប្រទេស ​ក៏ប៉ុន្តែ​ការប្រើប្រាស់​ប្រាក់​រៀល​នឹង​មាន​ការកើនឡើង​ ដោយសារតែ​ភាគី​ពាក់ព័ន្ធ មាន​ទាំង​រដ្ឋាភិបាល ក៏ដូចជា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ព្យាយាម​ជំរុញ ​និង​ផ្សព្វផ្សាយ​ដល់​ការប្រើប្រាស់​ប្រាក់រៀល​នេះ​។


​សម្រាប់​​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ម្នាក់ លោក សុគន្ធ បូរ៉ា​យុទ្ធ បាន​លើកឡើងថា ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​មើលឃើញថា ​ការចាយវាយ​ប្រាក់រៀល​មាន​ភាពទូលំទូលាយ​ច្រើន មិន​ថា ​នៅក្នុង​ផ្សារ​ទូទៅ សូម្បី​ផ្សារ​ទំនើប​នានា​ ក៏​ងាក​មកប្រើប្រាស់​និង​គាំទ្រ​ប្រាក់​រៀល​ច្រើនជាង​មុន​ផងដែរ​ ជាពិសេស​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។


ដោយសារ​កម្ពុជា ជា​ប្រទេស​ដុល្លា​រូបនីយកម្ម ​ការប្រើប្រាស់​ប្រាក់រៀល​កាន់​តែច្រើន នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច ​ដោយសារ​ការ​ទូទាត់​ប្រាក់រៀល នៅ​ពេល​ដែលមាន​លំហូរ​ពី​ក្រៅ ​មក​វិនិយោគ​នោះ ​នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​មាន​ផល​ចំណេញ​ពី​ការប្រើប្រាស់​ប្រាក់រៀល​។ លើសពីនេះ​ទៀត ​គឺ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ពឹងផ្អែក​ទៅលើ​រូបិយប័ណ្ណ ​ខ្លួនឯង​ ជាជាង​ពឹងផ្អែក​ទៅលើ​រូបិយប័ណ្ណ​បរទេស ​និង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ឯករាជ្យ​ជាង​មុន​។


យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​កម្ពុជា ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​រហូត​ទៅដល់​ប្រមាណ​ជា ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅ​លើ​ទីផ្សារ​។​ ធនាគារជាតិ ​នៃ​កម្ពុជា កាល​ពីពេល​ថ្មីៗ​នេះ ​បាន​អបអរសាទរ​ទិវា​ប្រាក់រៀល​ ខួប​លើក​ទី​៤១ ​នៃ​ការ​ដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២១)៕

​អត្ថបទ​ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm