កម្ពុជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្មវិធី TVET ជាមួយហ្វាំងឡង់ និងបារាំង ដើម្បីអភិវឌ្ឍធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

2026/09/25 01:01:21 pm        192

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម Anders Adlercreutz រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វាំងឡង់ និងលោកជំទាវ Sabrina Roubache រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកការអប់រំវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារ នៃសាធារណរដ្ឋបារាំងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” នាថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបជាមួយ ឯកឧត្តម Anders Adlercreutz នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះគួរចាប់ផ្តើមពីកម្រិតនៃភាពជាដៃគូ រវាងគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានឯកជននៃប្រទេសទាំងពីរ នៅមុនពេលឈានដល់កិច្ចសហប្រតិបត្តិការពេញលេញរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលអនាគត។

ដោយឡែក នៅក្នុងជំនួបជាមួយលោកជំទាវ Sabrina Roubache នៅថ្ងៃដដែលនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-បារាំង ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍកម្មវិធី TVET ការអភិវឌ្ឍជំនាញ និងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ឯកឧត្តមបានលើកឡើងថា ជំនួបនៅក្នុងព្រឹត្តិ​ការណ៍ដ៏សំខាន់នេះគឺពិតជាសមស្រប និងទាន់ពេលវេលា ខណៈប្រទេសទាំងពីរកំពុងខិតខំរៀបចំយុវជន និងកម្លាំងពលកម្មឱ្យត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងតម្រូវការជំនាញ និងទីផ្សារការងារដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបារាំងក្នុងការបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពធន់បន្ថែមទៀត ដូចជាក្នុងវិស័យកសិកម្ម និងចំណីអាហារជាដើម។

ជាការឆ្លើយតប លោកជំទាវ Sabrina Roubache បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដោយលោកជំទាវសង្ឃឹមថា ភាគីទាំងពីរនឹងអាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដើម្បីពង្រឹងភាពជាដៃគូលើវិស័យ TVET កម្មវិធីហ្វឹកហាត់ការងារ និងការផ្លាស់ប្តូរជំនាញ ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម និងចំណីអាហារ ជាដើម៕

អត្ថបទដែលទាក់ទង

ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
2026/09/25 03:00:57 pm        1
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
2026/09/25 02:24:00 pm        1
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
2026/09/25 02:20:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនអន្តោប្រវេសន៍នៅជំរំមួយក្នុងប្រទេសក្រិក កំពុងគិតចង់ធ្វើអត្តឃាត

2026/09/25 03:23:19 pm
​ការសិក្សា៖ សេដ្ឋកិច្ចអឺរ៉ុបខាតបង់ ១១៣ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនេះ ដោយសារកម្តៅខ្លាំង នៅរដូវក្តៅ
2026/09/25 03:20:37 pm
​ប្រធានាធិបតីចិនពិពណ៌នាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកថា ជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចពិភពលោក
2026/09/25 03:20:03 pm
​លោក MACRON៖ បារាំងនឹងដាក់ពង្រាយកងទ័ពទៅកាន់អារ៉ាប៊ីសាអ៊ូឌីត
2026/09/25 03:17:57 pm
​ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
2026/09/25 03:00:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm