ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កុំយកវិធានការខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩ នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជនបរទេសទាំងឡាយណាចូលមកកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំបាច់ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើជនបរទេសទាំងឡាយ ចង់ចូលកម្ពុជា តែមិនទាន់បានទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរបោះទិដ្ឋាការឱ្យពួកគេទេ។
សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»៕