រុស្ស៊ី​ប្រៀបធៀប​បំណង​ប្រាថ្នា​របស់​អ៊ុយ​ក្រែ​ន ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​ណា​តូ​

2022/05/17 06:45:12 pm        923

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​បំណង​ប្រាថ្នារបស់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​ណា​តូ គួរ​ឲ្យ​បារម្ភ​សម្រាប់​រុស្ស៊ី​ជាង​បំណង​ប្រាថ្នា​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែតដែល​បានប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​កំពុង​សម្លឹង​មើល​ការចូលរួម​ក្នុង​ប្លុក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។ យើង​មិនមាន​ជម្លោះទឹកដី​ជាមួយ​ហ្វាំ​ង​ឡង់ ឬ​ស៊ុយអែត​ទេ​។​

​លោក Peskov បាន​ប្រាប់​អ្នក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ុយ​ក្រែ​ន​អាចមាន​សក្តានុពល​ក្លាយជា​សមាជិក​នៃ​អង្គការ​ណា​តូ ហើយ​ក្នុង​ករណី​នេះ​រុស្ស៊ី​នឹងមាន​ជម្លោះទឹកដី​ជាមួយ​រដ្ឋ​ដែល​ចូលរួម​នៅក្នុង​សម្ព័ន្ធ​យោធា​ ដែល​នឹង​នាំមក​នូវ​ហានិភ័យ​ដ៏​ធំ​សម្រាប់​ទ្វីប​ទាំងមូល​។ ​លោក​កំពុង​សំដៅ​ទៅ​លើ​ស្ថានភាព​ជុំវិញ​តំបន់ Crimea ដែល​បាន​បោះឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​លើស​លុប​ដើម្បី​បំបែក​ចេញពី​អ៊ុយ​ក្រែ​ន ហើយ​ក្លាយជា​ផ្នែក​នៃ​ប្រទេស​រុស្ស៊ី​ក្នុងអំឡុងពេល​ប្រជាមតិ​ក្នុង​ឆ្នាំ២០១៤​។ ទោះជា​យ៉ាងណាក៏ដោយ​ទីក្រុង Kiev បាន​នឹង​កំពុង​ហៅ​ឧបទ្វីប​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​និយាយ​ភាសា​រុស្សី​ថា​ជា "​ទឹកដី​ក្រោម​ការ​កាន់​កាប់​របស់​ខ្លួន​" និង​បាន​ប្តេជ្ញា​ថា​នឹង​វាយ​ដណ្ដើម​គ្រប់គ្រង​វិញ​។​ ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ៊ុយ​ក្រែ​ន​នឹង​ក្លាយ​ជា​រដ្ឋ​អព្យាក្រឹត្យ​ដែល​នឹង​មិន​ចូលរួម​ជាមួយ​ណា​តូ ត្រូវ​បាន​រុស្ស៊ី​អះ​អាង​ថា​ជាដើម​ចម​មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់ៗ​ជាច្រើន សម្រាប់​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm