ប្រធានរដ្ឋសភា ជំរុញចលនាស្រ្ដីខេត្តកណ្ដាលខិតខំបម្រើសេវាជូនពលរដ្ឋ ពង្រឹងសមត្ថភាព ឆ្ពោះ​ទៅ​ការបោះឆ្នោតឆ្នាំ២០២៧

2026/09/26 11:20:39 am        110

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្រ្ដី នៃ​ក្រុម​ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញចលនាស្រ្ដី ដែលជាមន្រ្ដីមូលដ្ឋាន ខិតខំ​បម្រើ​សេវា​ជូនពលរដ្ឋឱ្យកាន់តែល្អ ពង្រងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ​២០២៧។

ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ និងលើក​ទិស​ដៅ​ភារ​កិច្ចបន្ត ឆ្នាំ២០២៧ របស់ក្រុមការងារចលនាស្រ្ដី នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត​កណ្ដាល ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង ស្រុក ទាំង ១៣ នៃ​ខេត្ត​កណ្ដាល​។

ជាកិច្ចចាប់ផ្ដើមសម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រមុខ​រដ្ឋ​ស្ដីទី​ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​នាយក​រដ្ឋមន្រ្ដី ជូនមន្រ្ដីមូលដ្ឋានខេត្តកណ្ដាល ដែលខិតខំបំពេញការងារ អនុវត្ត​តាម​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋ។

សម្ដេចរដ្ឋសភាធិបតី មានប្រាសន៍ថា នៅឆ្នាំ២០២៧ គឺជាព្រឹត្តិការណ៍បោះឆ្នោត ជ្រើស​រើស​ក្រុ​ម​ប្រឹក្សា ​ឃុំ សង្កាត់ អាណត្តិទី៦ ដែលនៅបាំងក្នុងរយៈខ្លីទៀតតែប៉ុណ្ណោះ ហេតុ​ដូច្នេះ​មន្រ្ដី​មូល​ដ្ឋាន​គ្រប់​រូប​ ត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងត្រូវបន្តប្រឹងប្រែងក្នុងការបម្រើសេវា ឱ្យបានល្អ ជូន​ប្រជា​ពលរដ្ឋ​ អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្តថា សម្ដេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រកាសរួចហើយ ពីការផ្ដល់ឱកាសជូនស្រ្ដី ដែល​មាន​សមត្ថភាព ក្នុងការកាន់តួនាទីជាថ្នាក់ដឹកនាំមូលដ្ឋាន ខណៈខេត្តកណ្ដាល បានកំណត់​អាទិភាព​ខ្ពស់​ជូន​ស្រ្ដី ក្នុងបញ្ជីឈ្មោះបោះឆ្នោត ស្ថិតនៅលេខរៀងអាទិភាព ចាប់ពីលេខរៀងទី៣ ឡើង​ទៅ​។ 

ជាការឆ្លើយតបចំពោះអនុសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ការងារ​ចលនា​ស្រ្ដី​ខេត្ត​កណ្ដាល មន្រ្ដីមូលដ្ឋានទាំង ១៣ក្រុង ស្រុក នៃខេត្តកណ្ដាល ពិសេសស្រ្ដី បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ នឹងបម្រើសេវាពលរដ្ឋឱ្យកាន់តែល្អ និងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែម ដើម្បី​ចាប់យកឱកាសជាថ្នាក់ដឹកនាំមូលដ្ឋាន ឆ្លើយតបការផ្ដល់តម្លៃខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលលើកម្ពស់តួនាទីស្រ្ដី ទាំងក្នុងវិស័យ សង្គម សេដ្ឋកិច្ច និងនយោបាយ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
2026/09/26 12:04:18 pm        1
បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
2026/09/26 11:54:01 am        1
អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព
2026/09/26 11:37:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលឥណ្ឌាប្រើឧស្ម័នបង្ហៀរទឹកភ្នែកលើ​អ្នក​តវ៉ាដែល​ទាមទារឱ្យប្រធានគណៈកម្មការបោះឆ្នោតចុះពីតំណែង

2026/09/26 12:10:27 pm
​កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
2026/09/26 12:04:18 pm
​បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
2026/09/26 11:54:01 am
​អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព
2026/09/26 11:37:45 am
​លោក Trump បានស្នើឱ្យលោក Zelenskyy ជួបលោក Putin នៅរដ្ឋធានីរបស់រុស្ស៊ី ដើម្បីពិភាក្សាពីសន្តិភាព
2026/09/26 11:32:08 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm