ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា

2026/09/26 12:36:15 pm        143

ការគិតគូរចំពោះជីវភាពពលរដ្ឋ ពិសេស ក្រីក្រ និងងាយរងហានិភ័យ គឺជា​អាទិភាព​នៃ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល ត្រៀមជានិច្ចដាក់​ចេញ​វិធាន​ការគាំទ្រពលរដ្ឋ ដោយប្រកាន់ខ្ជាប់ស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទប្រចាំថ្ងៃនៅថ្ងៃទី២៦ខែកញ្ញានេះ​ បាន​លើក​ឡើងថា ​រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និង​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដើម្បី​សម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរង​ផល​ប៉ះ​ពាល់​ពី​ការ​ឡើង​ថ្លៃ​ប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅ​ទូទាំង​ប្រទេស​​នឹង​ទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់​អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង​​៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិក​គ្រួសារ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ៥ពាន់រៀល។

អ្នកនាំពាក្យបន្តថា​ការផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋ​គោលដៅ​ទាំង​នោះ​នឹង​ធ្វើ​ឡើង​តាម​កាល​បរិច្ឆេទ​ដែល​បានកំណត់ចំនួន​៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៦ លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ ពួក​គេអា​ចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ជរវីង (WING) នៅ​ទូទាំង​ប្រទេស​ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

ឯកឧត្តម ប៉ែន បូណា ថ្លែងបញ្ជាក់ថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បី​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​ក្រីក្រ ងាយរងគ្រោះ និង​ងាយរង​ហានិភ័យ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ឡើង​ថ្លៃ​ប្រេង​ និង​ឥន្ធនៈ​នេះ គឺជាការយកចិត្តទុកដាក់បន្ថែមទៀត លើការដោះស្រាយ​បញ្ហា​លំបាក​របស់​ប្រជា​ពលរដ្ឋ​ពី​សំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ទាប់ពីរាជរដ្ឋាភិបាល​បាន​បញ្ចុះ​តម្លៃ​ប្រេង និង​បញ្ចុះពន្ធ​ អាករ ផ្សេងៗជាច្រើនរួចមកហើយ នៅពេលដែល​វិបត្តិ​ប្រេង និង​ឥន្ធ​នៈឡើ​ងថ្លៃ​ដោយ​សារ​សង្គ្រាមនៅមជ្ឈិមបូព៌ា។

រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏​ដូច​ជា​ត្រៀម​លក្ខណៈ​ជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្ដល់​ការ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោល​ការណ៍​ណែនាំ​ស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធី​គោល​នយោបាយ​អាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូស​បញ្ជាក់ដែរ​ថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​នៃ​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព​នៃ​គោល​នយោបាយរ​បស់​រាជ​រដ្ឋាភិបាល​ចេញ​ពី​គណបក្ស​ប្រជាជនកម្ពុជា។ គោលនយោបាយគិត​គូរ​ដល់​ជីវភាព​ពលរដ្ឋ​តាមរ​យៈ​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតី​ត​នាយក​រដ្ឋមន្ត្រី​។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​ពាន់លានដុល្លារ ដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
2026/09/26 01:02:27 pm        1
ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
2026/09/26 12:36:15 pm        1
កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
2026/09/26 12:04:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ច្រកសមុទ្រហ័រមូស អាចបើកដំណើរការឡើងវិញ ក្នុងរយៈពេល ៧ថ្ងៃ ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ

2026/09/26 02:06:06 pm
​ប្រធានជនភៀសខ្លួន UN ជំរុញឱ្យមានបទឈប់បាញ់នៅស៊ូដង់ ខណៈ​​ព្រមានពីការផ្លាស់ទីលំនៅ នៅយេម៉ែន
2026/09/26 01:08:05 pm
​អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
2026/09/26 01:02:27 pm
​នាយករដ្ឋមន្ត្រីព្រីតថេន បដិសេធលទ្ធភាពនៃការរៀបចំការបោះឆ្នោតសកល មុនអាណត្តិ​
2026/09/26 12:46:01 pm
​ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
2026/09/26 12:36:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm