ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត

2026/09/26 05:10:04 pm        213

ខេត្តកំពត៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ខាន់ សុខខា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត, លោកស្រី តុ ធីតា ប្រធានក្រុមប្រឹក្សាស្រុក, លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ ព្រមទាំងលោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក, លោកមេឃុំ, កងរាជអាវុធហត្ថស្រុក, នគរបាលស្រុក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, លោកនាយកសាលា, លោកគ្រូ អ្នកគ្រូ អង្គភាពជំនាញស្រុក និងក្រុមការងារបច្ចេកទេសជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារ បានគូសរំលេចពីការយកចិត្តទុកដាក់ និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ ការចុះពិនិត្យ និងវាយតម្លៃដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់អគារសិក្សា និងកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលា បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះវិស័យអប់រំ តាមរយៈការចាត់តាំងក្រុមការងារឱ្យចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមមូលដ្ឋាន ព្រមទាំងបានប្តេជ្ញាសហការ និងសម្របសម្រួលជាមួយក្រុមការងារតាមលទ្ធភាព ដើម្បីចូលរួមជំរុញការងារជួសជុល និងសាងសង់ឡើងវិញឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។

គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៤ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សាសរុបចំនួន ៦ ខ្នង ស្មើនឹង ៣១ បន្ទប់ ដែលអគារទាំងអស់នេះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩៦ រួមមាន៖

១. អនុវិទ្យាល័យសម្តេចហ៊ុនសែន អង្គរជ័យ ស្ថិតនៅភូមិប្រាល ឃុំតានី មានអគារសិក្សា ៣ ខ្នង ស្មើនឹង ១៥ បន្ទប់

២. សាលាបឋមសិក្សាពែងធំ ស្ថិតនៅភូមិពែងធំ ឃុំអង្គភ្នំតូច មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់

៣. វិទ្យាល័យសម្តេចហ៊ុនសែន អង្គស្តុក ស្ថិតនៅភូមិស្ដុក ឃុំសំឡាញ់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៦ បន្ទប់

៤. សាលាបឋមសិក្សាអង្គខ្ជាយ ស្ថិតនៅភូមិអង្គខ្នាយខាងត្បូង ឃុំដំបូកខ្ពស់ មានអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់

ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារនឹងបូកសរុប និងវាយតម្លៃ ដើម្បីកំណត់អាទិភាព និងឈានទៅអនុវត្តការងារជួសជុល និងសាងសង់ឡើងវិញ សំដៅផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព៕

អត្ថបទដែលទាក់ទង

សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm        1
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ

2026/09/27 04:48:02 pm
​សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm
​នគរបាលអាហ្វ្រិកខាងត្បូង ស្វែងរកជនសង្ស័យ ក្រោយមាន​អ្នកស្លាប់ជិត​ ៣០​នាក់ ក្នុងហេតុការណ៍បាញ់ប្រហារចំនួន ២
2026/09/27 04:35:15 pm
​ចិនធ្វើសមយុទ្ធជើងទឹក និងអាកាស នៅជុំវិញតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal
2026/09/27 04:33:22 pm
​ក្រុមហាម៉ាស បញ្ជាក់​ថា ខ្លួនបានស្នើធ្វើជាអន្តរ​ការី នៅយេម៉ែន និងកំពុងរង់ចាំការឆ្លើយតបពីភាគីជម្លោះ
2026/09/27 04:26:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm