រដ្ឋមន្ត្រីការបរទេសកម្ពុជា-នីហ្សេ ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាងប្រទេសទាំងពីរ

2026/09/27 10:38:55 am        130

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងជនជាតិនីហ្សេនៅបរទេស អំឡុង​ពេល​នៃ​ការ​អញ្ជើញ​ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាម៉េរិក។

រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលដើរតួជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់មិត្តភាព និង​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​អោយ​បាន​ទៀង​ទាត់​ថែមទៀតនាពេលខាងមុខ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រីក​បន្ថែម​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី ដែលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយប្រទេសនីហ្សែ លើវិស័យ​ពាណិជ្ជ​កម្ម វិនិយោគ កសិកម្ម អប់រំ វប្បធម៌ និងទេសចរណ៍។

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅទីក្រុងបាងកក ជំរុញ​ឱ្យ​ជម្លៀសប្រជាជន ខណៈ​មាន​អ្នក​ស្លាប់ ២នាក់​
2026/09/27 11:17:52 am        1
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត
2026/09/27 11:10:42 am        1
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ
2026/09/27 10:52:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា

2026/09/27 11:32:03 am
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅទីក្រុងបាងកក ជំរុញ​ឱ្យ​ជម្លៀសប្រជាជន ខណៈ​មាន​អ្នក​ស្លាប់ ២នាក់​
2026/09/27 11:17:52 am
​ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពដ៏សំខាន់បំផុត
2026/09/27 11:10:42 am
​ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ
2026/09/27 10:52:38 am
​ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា ជម្លោះកម្ពុជា-ថៃធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង
2026/09/27 10:45:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm