អ៊ុយ​ក្រែ​ន​អះ​អាង​ថា ​អ្នក​ប្រយុទ្ធ​ ២៦៤​នាក់​បាន​ជម្លៀស​ចេញពី​រោងចក្រ Azovstal ក្នុងទីក្រុង ​Mariupol

2022/05/17 07:23:00 pm        1.5 K

​អ៊ុយ​ក្រែ​ន​៖ អ៊ុយ​ក្រែ​ន​បាន​អះអាងថា អ្នក​ប្រយុទ្ធ ​២៦៤​នាក់រួមទាំង​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ជម្លៀស​ចេញពីរោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ហើយ​ត្រូវបាន​បញ្ជូនទៅ​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី​។

អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិលោកស្រី Hanna Maliar បាននិយាយថា អ្នក​ប្រយុទ្ធ​ដែល​រងរបួស​ធ្ងន់​ចំនួន ៥៣នាក់ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Novoazovsk ហើយ​អ្នក​ប្រយុទ្ធ ២១១​​នាក់ផ្សេងទៀត​ត្រូវបាន​ជម្លៀស​ទៅកាន់​ក្រុង Olenivka តាម​ច្រករបៀង​មនុស្សធម៌​។ លោកស្រី​និយាយថា ការដោះដូរ​នឹងត្រូវ​ធ្វើឡើង​សម្រាប់​ការវិល​ត្រឡប់មក​មាតុភូមិ​របស់​ពួកគេ​វិញ​។ ​រថយន្តក្រុង​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​មើលឃើញថា​ បាន​ចាក​ចេញពី​រោងចក្រ​ដែកថែប​ដែល​អមដោយ​រថយន្តយោធា​រុស្ស៊ី​ នៅពេល​យប់​ឆ្លង​ចូល​ថ្ងៃ​អង្គារ​នេះ​។ នៅ​មិនទាន់មាន​ព័ត៌មាន​ភ្លាមៗ​ថា តើ​អ្នករងរបួស​នឹងត្រូវ​ចាត់ទុកជា​អ្នកទោស​សង្គ្រាម​ ឬ​យ៉ាងណា​នោះទេ​។ លោកស្រី Maliar បាន​និយាយថា បេសក​កម្ម​កំពុង​ធ្វើឡើង​ ដើម្បី​ជួយសង្គ្រោះ​អ្នក​ប្រយុទ្ធ​ដែល​នៅ​សេសសល់​នៅក្នុង​រោងចក្រ ជាទីតាំង​រឹងមាំ​ចុងក្រោយ​នៃការតស៊ូ​នៅក្នុង​ទីក្រុង​កំពង់ផែ​ Mariupol ភាគខាងត្បូង​ដែល​ត្រូវបាន​បំផ្លាញ​។

ក្រុម​ទាហាន​ការពារ​នៅ​រោងចក្រ​ដែកបាន​ចេញមក ខណៈ​ទីក្រុង​មូ​ស្គូ​បាន​ទទួលរងនូវ​វិបត្តិ​ផ្នែក​ការទូត​មួយ​ផ្សេងទៀត ​នៅក្នុង​សង្គ្រាម​របស់ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន ដោយ​ប្រទេស​ស៊ុយអែតរួមជាមួយប្រទេស​ហ្វាំ​ង​ឡង់​សម្រេចចិត្ត ​ស្វែងរក​សមាជិកភាព​នៅក្នុង​អង្គការ​ណា​តូ ហើយ​ប្រធានាធិបតី​អ៊ុយក្រែ​ន​លោក Volodymyr Zelenskyy បាន​អបអរ​ដល់​ទាហាន​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បានវាយ​រុញច្រាន​កងកម្លាំងរុស្ស៊ី​ឲ្យ​ដកថយ​នៅ​ជិត​ព្រំដែន​។​ ​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​កិច្ចព្រមព្រៀង​មួយ សម្រាប់​អ្នករបួសដើម្បីចាក​ចេញពី​រោងចក្រ​ដែកថែប ​ដើម្បី​ទៅ​ព្យាបាល​នៅក្នុង​ទីក្រុង​មួយ​ដែល​កាន់កាប់​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ទីក្រុង​មូ​ស្គូ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm