ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅទីក្រុងបាងកក ជំរុញ​ឱ្យ​ជម្លៀសប្រជាជន ខណៈ​មាន​អ្នក​ស្លាប់ ២នាក់​

2026/09/27 11:17:52 am        58

ភ្លៀងធ្លាក់ឥត​ឈប់ឈរ ដែល​បានវាយប្រហារតំបន់ជាច្រើននៃរដ្ឋធានីបាងកក​របស់ប្រទេសថៃ កាលពីថ្ងៃសៅរ៍ (ទី ២៦ ខែកញ្ញា ឆ្នាំ​២០២៦) បានបង្ក​ឱ្យមាន​ទឹក​ជំនន់​ជន់លិច ដោយបាន​រំខានដល់ការ​ធ្វើ​ចរាចរណ៍ និងជំរុញ​ឱ្យមាន​ការ​ជម្លៀស​មនុស្សរាប់ពាន់នាក់ ខណៈដែលអាជ្ញាធរបានប្រកាសទីក្រុងនេះជាតំបន់គ្រោះមហន្តរាយ។

ជាមួយ​គ្នានេះ នាយកដ្ឋានឧតុនិយមថៃ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមតាំងពីរសៀលថ្ងៃព្រហស្បតិ៍មកនោះ នឹងបន្តធ្លាក់នៅតំបន់ភាគច្រើននៃប្រទេសរហូតដល់ថ្ងៃអាទិត្យនេះ​។ មន្ត្រីបានឱ្យដឹងថា បរិមាណទឹកភ្លៀងសរុប នៅតំបន់ជាច្រើននៃទីក្រុងបាងកក ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក បានកើនឡើងលើសពី ៣០សង់ទីម៉ែត្រ។ ទឹកជំនន់បានលិចពាស​ពេញទីក្រុង ជាពិសេសនៅតំបន់កណ្តាល និងភាគខាងកើត ដោយបានធ្វើ​ឱ្យ​ផ្លូវត្រូវ​បិទ​ និងស្ទះ​ចរាចរណ៍។

ទោះបីជាមិនមែនគ្រប់ផ្នែកនៃទីក្រុងបាងកកត្រូវបានជន់លិចក៏ដោយ ក៏ទីក្រុងនេះបានប្រកាសតំបន់​ទាំង ៥០ របស់ខ្លួនជាតំបន់គ្រោះមហន្តរាយទឹកជំនន់ ដើម្បីឱ្យអាជ្ញាធរអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស។ គិតត្រឹមថ្ងៃសៅរ៍ មនុស្សជាង ៨៤.០០០នាក់ នៅក្នុងខេត្តចំនួន ២១ ទូទាំងប្រទេស បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសនៅតំបន់ភាគកណ្តាល។ អាជ្ញាធរបានឱ្យដឹងថា សេវាកម្មរថយន្តក្រុងមួយចំនួនពីទីក្រុងបាងកកទៅកាន់ខេត្តភាគខាងកើត ត្រូវបានផ្អាក។

មាន​សេចក្ដី​រាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២នាក់ បានបាត់បង់ជីវិត​ និងម្នាក់ទៀតត្រូវបានគេសង្ស័យថា ស្លាប់នៅក្នុងហេតុការណ៍ទាក់ទងនឹងទឹកជំនន់ នៅទូទាំងប្រទេសថៃ។ ករណីស្លាប់ទាំង ២នាក់ត្រូវ បានរាយការណ៍នៅក្នុងខេត្ត Chanthaburi ភាគខាងកើតថៃ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានឱ្យដឹងថា ព្រះសង្ឃ ១អង្គ បានសុគតដោយសារបំណាក់​ដី ខណៈដែលមនុស្សម្នាក់ទៀតស្លាប់ បន្ទាប់ពីទូកនេសាទ ១គ្រឿងបានលិច។ ហើយ​យោងតាមសារព័ត៌មាន​ថៃ Matichon បាន​ឱ្យដឹង​ថា មនុស្សម្នាក់ទៀតក៏បានបាត់បង់ជីវិត​ដែរ នៅទីក្រុងបាងកក៕

អត្ថបទដែលទាក់ទង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1
ក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
2026/09/27 12:13:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជើងហោះហើរត្រូវលុបចោល និងមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនី ខណៈព្យុះវាយប្រហារភាគឦសាន​អាមេរិក

2026/09/27 01:56:07 pm
​មនុស្សរាប់សែននាក់នៅក្រុងប៉ារីស ស្រែក​អបអរសម្តេចប៉ាប Leo ក្នុងដំណើរយាង​ទស្សនកិច្ច នៅ​បារាំង
2026/09/27 01:52:15 pm
​អ៊ុយក្រែន និង​រុស្ស៊ី បង្កើន​ការ​វាយ​ប្រហារ​ដាក់​គ្នា​ ទោះលោក Trump អំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី​
2026/09/27 01:42:40 pm
​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm
​ចិន បញ្ជាក់​ថា ខ្លួន «គោរព» ការផ្លាស់ប្តូរពាក្យ​របស់លោក Trump ពី AI ទៅជា SI
2026/09/27 01:27:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm