រុស្ស៊ី​និយាយ​ថា ប្រទេស​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​នឹង​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា

2022/05/17 07:45:56 pm        1.7 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ជាសមាជិក​នៃអង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​រួម ​(CSTO) នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នាជា​បន្តបន្ទាប់​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រំលឹក​ខួប​លើក​ទី២០​ របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) នៅ​ទីក្រុង​មូ​ស្គូ លោក​ Putin ​និយាយ​ថា រុស្ស៊ី​មិនមាន​បញ្ហា​ជាមួយ​ប្រទេសហ្វាំ​ង​ឡង់ ឬ​ស៊ុយអែតដែល​បានសម្រេចចិត្ត​ចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ​(NATO) ​នោះទេ​។ លោក​ Putin និយាយថា​ ប្រទេស​ទាំងពីរ​ចូល​ជា​សមាជិក ​NATO នឹងមិន​បង្កើត​ការគំរាមកំហែង​ដោយផ្ទាល់​ដល់រុស្ស៊ី​នោះទេ ប៉ុន្តែ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់ ​NATO ទៅក្នុង​ទឹកដី​របស់​ប្រទេស​ទាំងនេះ ពិតជា​នឹង​បង្កឱ្យមាន​ការឆ្លើយតប​របស់​រុស្ស៊ី ហើយ​ការឆ្លើយតប​ពិតប្រាកដ​នឹងអាស្រ័យ​លើប្រភេទ​នៃការគំរាមកំហែង​ដែល​រុស្ស៊ី​នឹងត្រូវ​ប្រឈមមុខ​។​ ​លោក ​Putin និយាយថា​ ការពង្រីក​ខ្លួន​របស់ NATO ត្រូវបាន​ជំរុញ​ដោយ​ផលប្រយោជន៍ ផ្នែក​ការទូតដែល​ពាក់ព័ន្ធ​របស់​ស​ហ​រដ្ឋ​អាមេរិក​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​​បេឡា​រុសលោក Alexander Lukashenko បាននិយាយថា ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​កំពុង​ស្វែងរក​ការចូល​ជា​សមាជិក​អង្គការ ​NATO ក្នុងពេលដែល​ប្រទេស​លោកខាងលិច​ខិតខំ​ដើម្បី​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​។ លោក Lukashenko បាន​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ និង​ទូលំទូលាយ​នៅក្នុង​អង្គការ​សន្ធិសញ្ញាសន្តិសុខ​រួម ​(CSTO) រួមទាំង​ការជំរុញ​កិច្ចការ​សម្របសម្រួល​ផ្នែក​នយោបាយ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​សមត្ថភាពក្នុងការ​ដោះស្រាយ​ការគំរាមកំហែង​ក្នុង​វិស័យ​ព័ត៌មាន​។ លោកនិយាយថា កិច្ច​សហ ប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី និង​បេឡា​រុស និង​នៅក្នុង​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​ (CSTO) គឺជាស្ថិរភាពដែលបន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm