សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី

2026/09/27 04:39:24 pm        237

សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតជាលើកដំបូង ប្រកួតប្រជែង ដើម្បីស្វែងរកអ្នកឈ្នះ និងក៏ជាវេទិកាសម្រាប់និស្សិតក្នុងការបង្ហាញចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែក្លាយចំណេះដឹងទៅជាដំណោះស្រាយជាក់ស្តែង។

លោក សេក សុជាតិ ទីប្រឹក្សាកុំព្យូទ័រវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន និងជាគ្រូបង្រៀនកម្មវិធី បញ្ញាសិប្បនិម្មិតផ្នែកកុំព្យូទ័រវិទ្យា លើកឡើងនៅក្នុងការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា នេះគឺជាកម្មវិធីលើកទីមួយ ដែលសាកលវិទ្យាល័យន័រតុន បានរៀបចំកម្មវិធីប្រកួតប្រជែង ដើម្បី ចម្រាញ់យកកម្មវិធីបញ្ញាសិប្បនិម្មិត ដែលអភិវឌ្ឍន៍ដោយនិស្សិតនៅក្នុងឆ្នាំទី៣ អ្វីដែលសំខាន់ជាងនេះ វាក៏ជាវេទិកាមួយសម្រាប់ និស្សិតក្នុងការបង្ហាញពីចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែ ក្លាយចំណេះដឹងទៅជាដំណោះស្រាយជាដើម។

លោកបន្តថា ជាក់ស្តែងតាមរយៈនៃការប្រកួតប្រែងនេះ និស្សិតទាំងអស់បានបញ្ចេញស្នាដៃ ជាពិសេសការរៀបចំនូវកម្មវិធី ដោយខ្លួនឯង មានសមត្ថភាពវិនិច្ឆ័យ និងការវិភាគនៅលើជំនាញសំខាន់ៗមួយចំនួន សម្រាប់តម្រូវការនៅកម្ពុជាដូចជា វិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យហិរញ្ញវត្ថុជាដើម នឹងរំពឹងថា តាមរយៈនៃកម្មវិធីរបស់និស្សិតនេះ ទៅថ្ងៃខាងមុខនឹងមានពលរដ្ឋគាំទ្រ កាន់តែច្រើន ដែលនឹងធ្វើឱ្យក្រុមនិស្សិតមានជម្រើសអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួនឱ្យស្ថិតក្នុងកម្រិតខ្ពស់ ជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ក្លាយទៅជាកសិកម្មឆ្លាតវៃ និងផ្នែកសុខាភិបាល ទៅជាសុខាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

និស្សិតដែលប្រកួតប្រជែងក្នុងផ្តាច់ព្រ័ត្រ លើកឡើងស្រដៀងគ្នាថា សាកលវិទ្យាល័យន័រតុន គឺជាសាកលវិទ្យាល័យឈានមុខ មួយនៅកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាលនិស្សិតផ្នែកកុំព្យូទ័រវិទ្យា ផ្តោតលើការបំពាក់បំប៉នចំណេះដឹងស្នូល និងសមត្ថភាព ជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារឌីជីថល។ ជាក់ស្តែងការរៀបចំកម្មវិធីប្រកួតប្រជែង ដែលយកបច្ចេកវិទ្យា ឌីជីថលសម្រាប់ដំណោះស្រាយនេះ ពិតជាមានសារៈសំខាន់ណាស់ ខណៈដែលពិភពលោកកំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កើតឡើងថ្មីៗ ក្នុងនោះកម្ពុជាគឺជាប្រទេសមួយបាននិងកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួតប្រជែងនេះបានជ្រើស រើសយកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយផងដែរ ។ និស្សិតទាំងនេះបន្តថា តាមរយៈនៃការប្រកួតប្រជែងនេះទោះបីពួកគាត់ ទទួលបានជ័យលាភីលេខ១ ឬលេខផ្សេងៗក្តី ក៏ក្រុមពួកគាត់នៅបន្តប្រមូលផ្តុំ ជំរុញអភិវឌ្ឍន៍កម្មវិធីទាំងនេះឱ្យមានតម្លាភាព ដើម្បី ឆ្លើយតបដល់អ្នកប្រើប្រាស់។

លោក ឈឿង រចនា ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ មហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យន័រតុន លោកបាន កោតសរសើរដល់ក្រុមនិស្សិតទាំង ១០ ក្រុម ដែលបាននាំយកគម្រោង និងកម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា AI មកធ្វើបទបង្ហាញ ក្នុង នោះក្រុមចំនួន ៥ ត្រូវបានជ្រើសរើសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយបន្តបង្ហាញសមត្ថភាពរបស់ពួកគេ ដើម្បីកំណត់ចំណាត់ថ្នាក់ ចុងក្រោយចាប់ពីលេខ ១ ដល់លេខ ៥។ លោកក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ប្រសិនបើគម្រោងរបស់ខ្លួនមានសក្តានុពល ខ្ពស់ សូមកុំឱ្យវាបញ្ចប់ត្រឹមតែការប្រកួតនេះ។ សូមបន្តអភិវឌ្ឍវាទៅជាគម្រោងបញ្ចប់ការសិក្សា, គម្រោងស្រាវជ្រាវ, គំនិតអាជីវកម្មថ្មី (Startup), អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ​ ឬផលិតផលបច្ចេកវិទ្យាជាក់ស្តែង ដែលអាចប្រើប្រាស់បានក្នុងជីវិតពិត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm        1
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
2026/09/27 01:36:20 pm        1
យុវជនដែលចង់បំពេញកាតព្វកិច្ចយោធាអាចទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងខណ្ឌចាប់ពីថ្ងៃទី១ ខែតុលាខាងនេះតទៅ
2026/09/27 12:27:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនត្រូវ​ជម្លៀស​ចេញពីលំនៅឋាន នៅជិតមូលដ្ឋានទ័ពអាកាសព្រីតថេន​ ក្រោយ​មាន​ការចាប់ខ្លួនពាក់ព័ន្ធគ្រឿងផ្ទុះ

2026/09/27 04:48:02 pm
​សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
2026/09/27 04:39:24 pm
​នគរបាលអាហ្វ្រិកខាងត្បូង ស្វែងរកជនសង្ស័យ ក្រោយមាន​អ្នកស្លាប់ជិត​ ៣០​នាក់ ក្នុងហេតុការណ៍បាញ់ប្រហារចំនួន ២
2026/09/27 04:35:15 pm
​ចិនធ្វើសមយុទ្ធជើងទឹក និងអាកាស នៅជុំវិញតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal
2026/09/27 04:33:22 pm
​ក្រុមហាម៉ាស បញ្ជាក់​ថា ខ្លួនបានស្នើធ្វើជាអន្តរ​ការី នៅយេម៉ែន និងកំពុងរង់ចាំការឆ្លើយតបពីភាគីជម្លោះ
2026/09/27 04:26:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm