Liverpool ទៅ​ទឹកដី Southampton យប់​នេះ​អត់​មាន Salah និង Van Dijk

2022/05/17 07:51:51 pm        339

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​កំពូល Mohamed Salah និង​ខ្សែការពារ​កំពូល Virjil van Dijk នឹង​មិនមាន​វត្តមាន​ឡើយ​សំរាប់​ការប្រកួត​រាត្រី​នេះ​នៅពេល Liverpool ធ្វើដំណើរ​ទៅ​ទឹកដី Southampton ប្រកួត​បង្គ្រប់​សប្តាហ៍​ទី៣៧ ក្របខណ្ឌ English Premier League​។

​​កីឡាករ​ទាំងពីរ​ត្រូវ​ផ្លាស់ប្តូរ​ចេញ​អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ដែល Liverpool យកឈ្នះ Chelsea បាល់ ១១ម៉ែត្រ​កាត់សេចក្តី​លើក​ពាន FA Cup ពោលគឺ Salah មាន​បញ្ហា​ក្រលៀន និង Van Dijk មាន​បញ្ហា​ជង្គង់​។ ​យ៉ាងណាក្តី​លោក Jurgen Klopp ថា​របួស​អ្នក​ទាំងពីរ​មិន​ធ្ងន់ធ្ងរ​ទេ និង​សង្ឃឹមថា​អាចជា​ទាន់​ការប្រកួត​បិទ​រដូវ​កាល​ថ្ងៃអាទិត្យ​នេះ​នៅ​ពេល​ទទួល Wolves នៅ Anfield​។​ ​Salah បច្ចុប្បន្ន​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​រដូវ​កាល​នេះ​មាន​សរុប ២២គ្រាប់​។

​​Liverpool ត្រូវការ​ឈ្នះ​យប់​នេះ​ដាច់ខាត ​ដើម្បី​ឱកាស​ប្រជែង​តំណែង​ជើងឯក​នៅ​សប្តាហ៍​ចុងក្រោយ​ ពោលគឺ​ពេលនេះ​កំពុង​តាម​ពីក្រោយ Manchester City ៤ពិន្ទុ តែ​បើ​ចាញ់​មានន័យថា Manchester City ជា​ជើងឯក​តែម្តង​។ ​ប្រកួត​ចុងក្រោយ Liverpool ជួប Wolves នៅ Anfield ខណៈ Manchester City ទទួល Aston Villa នៅ Etihad៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm