ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នង និងដំណាំជាង ៣ម៉ឺន​ហិកតា

2026/09/28 11:22:12 am        164

បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧​គ្រួសារ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹង​មនុស្ស​រាយ​ ២ ៧៦៧នាក់។ នេះបើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្តបាត់ដំបង។

របាយការណ៍ បានឱ្យដឹងបន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់​ទឹក​ភ្លៀង​បណ្តាល​ឱ្យ​ប៉ះពាល់ និងខូចខាតប្រឡាយមេ ប្រឡាយរង សំណង់សិល្បការ្យ​មួយ​ចំនួនដូចជា ប៉ះ​ពាល់​ប្រឡាយ​មេប្រវែង ៧៤គីឡូម៉ែត្រ ខូចខាត ៣គីឡូម៉ត្រ ប៉ះពាល់ប្រឡាយរងប្រវែង ៩៣​គីឡូ​ម៉ែត្រ ខូចខាត ២គីឡូម៉ែត្រ និងប៉ះពាល់សំណង់សិល្បការ្យ ៩កន្លែង។

ជំនន់ទឹកភ្លៀងបណ្តាលឱ្យដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥ ៦១២ហិកតា ស្រូវទុំ ៥ ៨៩៤​ហិកតា​ ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរងផលប៉ះពាល់សរុប ៨ ៤១៩ហិកតា ស្មើនឹង១ ៤៨៦​គ្រួសារ។

ជំនន់ទឹកភ្លៀងបណ្តាលឱ្យហេដ្ឋារចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក រងផលប៉ះពាល់សរុបចំនួន ៧៨០​កន្លែង រួមមាន៖ផ្លូវជាតិក្រាលកៅស៊ូ ៩ ៨០០ម៉ែត្រ ផ្លូវបេតុង ៥ ៧៦៦ម៉ែត្រ ផ្លូវកៅស៊ូ ៦៩ ៩៥៤​ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ២៦៦ ៩០៨ម៉ែត្រ និងផ្លូវដី ៨០ ៥៥៩ម៉ែត្រ សាលាឃុំ ៦​កន្លែង​ មណ្ឌលសុខភាព ១១កន្លែង (បើកផ្តល់សេវាជាធម្មតា)សាលារៀន ៤៥សាលា និងវត្ត ៣៧វត្ត​។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​ខាង​លើ​តំបន់​ស្រុកសំឡូត រតនមណ្ឌល និងបាណន់បានស្រកចុះច្រើន ប៉ុន្តែស្ថានភាព​នៅ​ក្នុង​ក្រុង​បាត់​ដំបង ស្រុកឯកភ្នំ និងបណ្ដាស្រុកមួយចំនួនទៀតមិនទាន់ស្រកចុះនោះទេ។

បើតាម​មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតនោះទេ ស្ថានភាព​ជំនន់ទឹកស្ទឹងសង្កែនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំនឹង​ចាប់​ផ្ដើម​ស្រក​ចុះ​នៅ​ថ្ងៃ​ស្អែក​ឬ​ខាន​ស្អែក៕

អត្ថបទដែលទាក់ទង

កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ពលរដ្ឋជិត ៤ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព
2026/09/28 12:43:21 pm        1
វិទ្យាស្ថាន AVI៖ ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រទប់ឡើងថ្លៃប្រេង ជាសំណាញ់សុវត្ថិភាពធានាសន្ដិសុខសេដ្ឋកិច្ច
2026/09/28 12:39:19 pm        1
គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដើម្បី​ឈ្វេង​យល់​អំពី​វឌ្ឍន​ភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង
2026/09/28 12:33:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ពលរដ្ឋជិត ៤ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព

2026/09/28 12:43:21 pm
​វិទ្យាស្ថាន AVI៖ ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រទប់ឡើងថ្លៃប្រេង ជាសំណាញ់សុវត្ថិភាពធានាសន្ដិសុខសេដ្ឋកិច្ច
2026/09/28 12:39:19 pm
​គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ដើម្បី​ឈ្វេង​យល់​អំពី​វឌ្ឍន​ភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង
2026/09/28 12:33:24 pm
​សូមអនុមោទនាពិធីកាន់បិណ្ឌវេនទី២ រួមគ្នារបស់ក្រសួងមុខងារសាធារណៈ ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តអង្គតាម៉ិញ
2026/09/28 12:15:29 pm
​សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម
2026/09/28 12:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm