អ្នកនាំពាក្យគ.ជ.ប៖ ចំនួនអ្នកចូលរួមឃោសនាបោះឆ្នោតនឹងត្រូវកម្រិត ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩

2022/05/17 08:07:15 pm        1.1 K

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ថ្លែងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នឹងត្រូវកម្រិតចំនួនអ្នកចូលរួម ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រាប់BTV Newsថា ក្នុងពេលបច្ចុ្បន្ននេះ គណៈកម្មការឃុំ​សង្កាត់រៀបចំ​ការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេស បានបិទផ្សាយ​ជា​សាធារណៈនូវ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា គ.ជ.ប បានចាប់ផ្តើម​ឈាន​ដល់​ដំណាក់​កាល​ត្រៀមរៀប​ចំឃោសនា​បោះឆ្នោត​របស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៧ គណបក្សនយោបាយ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ផ្អែកដោយសារការឃោសនាបោះឆ្នោតឃុំ-សង្កាត់ស្ថិត​ក្នុង​បរិបទកូវីដ១៩​ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត​នឹង​ពិនិត្យ​ទៅ​តាម​ការ​ស្នើសុំ​មុន៣ថ្ងៃ​នៃ​ការឃោសនារបស់គណបក្សនយោបាយ ​ដើម្បីពិនិត្យទាំងពេលវេលា ​ទីតាំង ​និង​ចំនួន​អ្នកចូលរួម សំដៅផ្សារភ្ជាប់សកម្មភាពឃោសនាបោះឆ្នោតនេះ​ទៅជាមួយការរីករាលដាលជំងឺកូវីដ១៩។

បើតាមសេចក្តីណែនាំ​របស់​ គជប ស្ដីពី ​ការហែក្បួន ឃោសនា បោះឆ្នោត និង​ការធ្វើ​សកម្មភាពចែក​ខិត្តប័ណ្ណ ​នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សនយោបាយ អាចហែរក្បួនឃោសនា ក្នុងឃុំសង្កាត់ ១ មិនលើសពី ២ដងឡើយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់​ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣មិថុនា។

ក្នុងនោះគណបក្សនយោបាយ ​អាចហែរក្បួនធំ ​ដោយឆ្លងឃុំសង្កាត់បានដែរ ​ប៉ុន្តែតែត្រូវជូនដំណឹង​ជា​លាយលក្ខណ៍​ឱ្យបានមុនយ៉ាងតិច៣ថ្ងៃ​ មុនថ្ងៃហែក្បួនឃោសនា។

ដោយឡែក ​ការចែក​ខិត្តប័ណ្ណ​នៅក្នុងផ្សារ ​គឺ​គណបក្សនយោបាយត្រូវដាក់លិខិត​ស្នើសុំទៅកាន់​អ្នក​គ្រប់គ្រងផ្សារ និង​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរទៅ​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​យ៉ាងតិចឱ្យបាន៣ថ្ងៃមុន​ធ្វើសកម្មភាពដូចគ្នា ​ដោយ​ការ​ធ្វើ​សកម្មភាពចែក​ខិត្តប័ណ្ណ​ឃោសនា​បោះឆ្នោត​នៅក្នុងផ្សារត្រូវកម្រិតយ៉ាងច្រើនត្រឹមតែ១០នាក់​ ប៉ុណ្ណោះហើយមិនត្រូវចាក់ ឬ​ប្រើ​មេក្រូ​ឧបករណ៍បំពង​សំឡេងឡើយ៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm