កម្ពុជាមានខេត្តចំនួន១០ រងគ្រោះទឹកជំនន់ ពលរដ្ឋជិត ៤ពាន់​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព

2026/09/28 12:43:21 pm        63

ភ្នំពេញ៖ ប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារត្រូវបានជម្លៀសពីតំបន់ដែលរងគ្រោះ ទៅកាន់​ទីទួល​សុវត្ថិភាព​ និងដំណាំជិត ៥ម៉ឺនហិកតាបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានខេត្តចំនួន១០ បានរងផលប៉ះពាល់នេះ។ នេះបើ​យោង​តាម​របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

របាយការណ៍បង្ហាញថា ស្ថានភាពគ្រោះទឹកជំនន់ គិតពី​ថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៦ ​ត្រឹមម៉ោង ០៥៖០០នាទីល្ងាច គឺមានផលប៉ះពាល់ចំនួន ១០ខេត្ត ដូចជា ខេត្តបាត់ដំបង​ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្មើនឹង ៥២ក្រុង-ស្រុក ប៉ះពាល់ប្រជាពលរដ្ឋ ៤៤,៨៨៩ គ្រួសារ ផ្ទះ ៤០,៣៨៤ ខ្នង ជម្លៀសប្រជាពលរដ្ឋ ៣,៦៨៥ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព និង​ប៉ះ​ពាល់​ដំណាំ​ស្រូ​វ ៤៩,៩២៥ ហិកតា។

ចំពោះការអន្តរាគមន៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ថ្នាក់ដឹកនាំ និង​មន្ត្រីបច្ចេកទេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ត​ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ជំនន់​ដែល​ប៉ះពា​ល់ជាងគេក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ហើយ​រដ្ឋបាល​ខេត្ត ​មានភាពម្ចាស់ការក្នុងការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋពីតំបន់ដែលរងគ្រោះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ផលប៉ះពាល់លើប្រជាពលរដ្ឋកើនឡើងប្រមាណ ១៩,៣២៨ គ្រួសារ ធៀបនឹងថ្ងៃម្សិលម៉ិញ កើនភាគច្រើនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ ចំពោះ​ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនៅតាមស្ថានីយសំខាន់ៗ ភាគច្រើននៅ​ក្រោម​កម្រិត​ប្រុង​ប្រយ័ត្ន ​និងមាននិន្នាការស្រកចុះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយកដំណោះស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា
2026/09/28 02:46:08 pm        1
កម្លាំងនគរបាល ត្រៀមលក្ខណៈរួចរាល់ការពារសន្តិសុខក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត
2026/09/28 01:51:40 pm        1
[BREAKING NEWS] កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកចុងក្រោយរកតួលេខរួមមិនទាន់ឃើញ, សម្រេចបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
2026/09/28 01:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយកដំណោះស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា

2026/09/28 02:46:08 pm
​កម្លាំងនគរបាល ត្រៀមលក្ខណៈរួចរាល់ការពារសន្តិសុខក្នុងដំណើការពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត
2026/09/28 01:51:40 pm
​[BREAKING NEWS] កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកចុងក្រោយរកតួលេខរួមមិនទាន់ឃើញ, សម្រេចបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
2026/09/28 01:29:44 pm
​រយះពេល៥ថ្ងៃជំនន់ទឹកភ្លៀងខេត្តប៉ៃលិន ប៉ះពាល់ពលរដ្ឋជាង៧រយខ្នងផ្ទះ ដីកសិកម្មជាង៣រយហិកតា
2026/09/28 01:16:49 pm
​អាងស្តុកទឹកនៅខេត្ត Rayong ប្រឈមនឹងការបាក់ ខណៈ​អ្នកស្រុក​ត្រូវបានណែនាំឱ្យជម្លៀស
2026/09/28 01:12:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm