ខណ្ឌ​ដង្កោ​កំពុង​បន្ត​យុទ្ធនា ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​ នៅ​ទីតាំង​មន្ទីរពេទ្យ​ចំនួន​៣​កន្លែង

2021/04/27 09:59:58 am        169



ភ្នំពេញ ៖ ​ ជា​ការ​ពន្លឿន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ខណ្ឌដង្កោ​ នាពេលនេះ​ គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ចំនួន​៣​ទីតាំង​។ ក្នុងនោះ ​រួមមាន​ ការចាក់​វ៉ាក់សាំង នៅ​មន្ទីរ​ពេទ្យបង្អែក​ដង្កោ ​មណ្ឌល​សុខភាព​ជើងឯក ​និង​ទីតាំង​ថ្មី​ដែល​ចាប់ផ្ដើម​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​១៥​ថ្ងៃ​ នៅថ្ងៃនេះ​ គឺ​មណ្ឌល​សុខភាព​ព្រៃវែង ​ក្នុង​សង្កាត់​ព្រៃវែង ​ខណ្ឌដង្កោ​។


សម្រាប់​រាជធានី​ភ្នំពេញ​ នៅថ្ងៃនេះ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ AstraZeneca ជូន​ប្រជាពលរដ្ឋ ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ ​ការអនុវត្ត​យុទ្ធនាការ​នេះ ​ធ្វើឡើង​ក្រោយពី​មានការ​ចង្អុលបង្ហាញ ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​ខណ្ឌដង្កោ ​គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣​ទីតាំង​ គឺ​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ ​មណ្ឌល​សុខភាព​ជើងឯក​ និង​ទីតាំង​ថ្មី​នៅ​ មណ្ឌល​សុខភាព​ព្រៃវែង​។


សម្រាប់​ទីតាំង​មន្ទីរពេទ្យបង្អែក​ដង្កោ​ នាពេលនេះ​ កំពុង​បន្ត​ចាក់​វ៉ាក់សាំង Sinopharm​ ជូន​ក្រុម​គោលដៅ​ជា​លើក​ទី​២ និង​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ​លើសពី​ ៦០​ឆ្នាំ​ឡើងទៅ​។ រីឯ​មណ្ឌល​សុខភាព​ជើងឯក គឺ​កំពុងធ្វើការ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​កម្មករ​ប្រមូល​សំរាម ជា​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​។ ចំណែកឯ​ទីតាំង​ថ្មី ដែល​ចាប់ផ្ដើម​ដំណើរការ​នាពេលនេះ គឺ​មណ្ឌល​សុខភាព ព្រៃវែង ដែល​ចាក់​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​ ចំនួន​២៦០​នាក់ ក្នុង​មួយថ្ងៃ​។


សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាព ព្រៃវែង ថ្ងៃនេះ ​ពួកគាត់​ក៏​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​យកចិត្តទុកដាក់​ខ្ពស់​ដល់​ពួកគាត់​ជា​មនុស្ស​ចាស់​។ ពួកគាត់​បញ្ជាក់ដែរថា ​ការបង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី​នេះ ​ក៏បាន​សម្រួល​ដល់​ពួកគាត់​ជា​មនុស្ស​ចាស់​ជាច្រើន​។


សម្រាប់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺ​មាន​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ ​ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ចំនួន ៨៦៩៣​នាក់ ក្នុងនោះ ​គឺមាន​ពលរដ្ឋ​ចំនួន​ជិត ​១០០០​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ​ នេះ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ម្សិល​ម៉ិ​ញ​។ ទិន្នន័យ​នេះ​គឺ​ផ្ដល់ជូន​ដោយ មន្ត្រី​នៃ​សាលាខណ្ឌ​ដង្កោ​។ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល នៅតែ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​បន្ត​ការ​ការពារ ​ដោយ​អនុវត្ត​វិធានការ ៣​ការពារ ​៣​កុំ​ជាដាច់ខាត ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​យ៉ាងណាក្ដី​៕

​អត្ថបទ​ ៖ ​គឹម​ហុក

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm