ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប

2026/09/29 02:18:29 pm        110

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៦ បានជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើង ដោយក្តីដឹងគុណថា កម្ពុជាមានដូចសព្វថ្ងៃ គឺជាកា​រ​ចូល​រួម​បំពេញ​ការងា​ររ​បស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប ដែល បានលះបង់ពេលវេលាជាច្រើនឆ្នាំ រួម​ចំណែក​កសាង​ជាតិ​។

នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ នេះជាជំនួបសំណេះសំណាល សួរសុខទុក្ខ និង​សម្តែងការដឹងគុណ ដែលរៀបចំ ឡើងជាប្រចាំឆ្នាំ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែ ត ក៏ដូចជាការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំមន្ត្រីរាជការជំនាន់មុន កសាងសង្គមជាតិ តាំងពីបាទដៃទទេ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងនាមជាមន្ត្រីរាជការមួយរូប នា​ពេល​បច្ចុប្បន្ន​ថា ”ដំណើរ ការកម្ពុជាមកដល់ពេលបច្ចុប្បន្ន មិនមែនជប់ចេញទេ ចេញមកពីការ​លះបង់​។ ​ហើយសារ របស់សម្តេចតេជោ ដែលបានបញ្ជាក់ តួអង្គរបស់សម្តេចជារឿងមួយ បុន្តែបើ​មិន​មាន​ថ្នាក់​ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ប្រជាជនខ្មែររួបរួ​ម​គ្នាជឿ​ទុក​ចិត្ត​លើ​សម្តេច ហើយទោះជួបបញ្ហានានា ដូចជាកូវីដ-១៩ យើងនៅជាមួយគ្នា មិនបែកបាក់ យើង​រួប​រួម​គ្នាឆ្ពោះទៅមុខបន្តទៀត។ ហើយអ្វីដែល អ៊ុំប្រុស អ៊ុំស្រី ពូ មីង (និវត្តជន) ចូលរួមចំណែក ក្នុង​ការ​កសាងកម្ពុជា ជំហានមួយទៅជំហានមួយមកដល់កម្ពុជាបច្ចុប្បន្ន អ្នកជំនាន់​ក្រោយ​មិន​បាន​ភ្លេច ហើយបេសកកម្ម ដែលអ្នកជំនាន់មុនបានដឹកមកដល់ពេលបច្ចុប្បន្ន គឺជា​ភាព​ទទួល​ខុស​ត្រូវ និងបេសកកម្មរបស់អ្នក ជំនាន់ក្រោយត្រូវបន្ត។”

ក្នុងពិធីជួបសំណេះសំណាលនេះដែរ និវត្តជន បានបង្ហាញស្នាមញញឹម ជជែកគ្នា សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅមក។ ពួកគាត់ម្នាក់ៗ ពេញចិត្តដែលមានការរៀបចំ ការជួបជុំនិវត្ត​ជន​ជា​ប្រចាំ​ឆ្នាំ​ដូច​នេះ​។ ​ការក្លាយជានិវត្តជន ពុំ មែនមានន័យថា ពួកគាត់ត្រូវរស់នៅដាច់ដោយឡែកនោះទេ។ ពួក​គាត់បញ្ជាក់ថា រាជរដ្ឋាភិបាល បន្តយកចិត្ត ទុកដាក់លើពួកគាត់ ទាំងការ​ផ្តល់​ប្រាក់​ចូល​និវត្ត​ជា​ប្រចាំ​ខែ ​ក៏ដូចជាការយកចិត្តទុកដាក់ទទួលខុសត្រូវលើការថែទាំ សុខភាព តាមរយៈបណ្ណ ប.ស.ស ​។

រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ដល់និវត្តជនគ្រប់រូប។ ថ្នាក់ដឹកនាំ ចាប់​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូល​ដ្ឋានតែងចុះសួរសុខទុក្ខ។ លើសពីការសាកសួរសុខទុក្ខ គឺជាការផ្តល់ប្រាក់​ចូល​និវត្ត​ជា​ប្រចាំ​ខែ​ទៀតទាត់ សម្រាប់មន្ត្រីចូលនិវត្តគ្រប់រូប។ ភ្ជាប់គ្នានេះដែរ គឺរាជរដ្ឋាភិបាល នៅតែ​បន្ត​រ៉ាប់​រង​ការ​ថែ​ទាំសុខភាព ការព្យាបាលដោយមិនគិតថ្លៃសម្រាប់និវត្តជនគ្រប់រូប៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
2026/09/29 02:51:58 pm        1
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
2026/09/29 02:18:29 pm        1
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
2026/09/29 02:01:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក

2026/09/29 03:08:08 pm
​ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
2026/09/29 02:51:58 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
2026/09/29 02:18:29 pm
​វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
2026/09/29 02:01:48 pm
​ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
2026/09/29 01:50:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm