រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ

2026/09/30 10:44:51 am        134

វិស័យមូលបត្រក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានទំហំមូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ជា​មធ្យម​ជាង​ ១៦% ក្នុងមួយឆ្នាំ ខណៈសន្ទុះនៃទីផ្សារមូលបត្រ តាមរយៈការ​បោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ ​មានកំណើនប្រមាណ ៨០ លានដុល្លារអាមេរិក និងបាន ប្រមូលសាច់ប្រាក់លើទីផ្សារ បាន​ក្នុង​រង្វង់​ប្រមាណ ២០លានដុល្លារអាមេរិក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ ​(អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២៦ ថា សមិទ្ធផលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ហ.) ក្នុង​នោះ​សម្រា​ប់វិស័យមូលបត្រផ្ទាល់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំមូលធ​នូបនី​យក​ម្ម​ទីផ្សារ ​បានកើនជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ចំណែកសន្ទុះនៃទីផ្សារមូលបត្រប្រកបដោយចីរភាព, ក្នុងនោះការបោះផ្សាយ លក់​សញ្ញា​បណ្ណ​បៃតង​ និងសញ្ញាបណ្ណចីរភាព មានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាមេរិក ហើយក្នុងខែនេះ សញ្ញាបណ្ណចីរភាព (មានបុគ្គលធានា) បានប្រមូលសាច់ប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ខណៈការជួញដូរភាគហ៊ុនបាន កើនលើសពីចំនួន ៣ លានដុល្លារអាមេរិកក្នុង១ថ្ងៃផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់និយ័តករមូលបត្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូល បត្ររួមមាន៖ និយ័តករមូលបត្រកម្ពុជាត្រូវបន្តដឹកនាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រឆ្នាំ ២០២៥-២០៣៥ ប្រកបដោយ ស្មារតីបុរេសកម្ម ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបន្តពង្រឹងអេកូប្រព័ន្ធហិរញ្ញវត្ថុ សម្រាប់វិស័យមូលបត្រការធ្វើ ពិពិធកម្មផលិតផលមូលបត្រ និងទីផ្សារមូលបត្រ ឲ្យស្របតាមកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុជារួម និងបានអំពាវនាវក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក៏ដូចជា វិស័យឯកជនបន្តសកម្មចូលរួម ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ឲ្យសម្រេច បានលទ្ធផលល្អតាមការរំពឹងទុក ទៅតាមដំណាក់កាល និងស្របតាមក្របខណ្ឌ សំដៅបន្តអភិវឌ្ឍទីផ្សារមូលបត្រឲ្យកាន់តែមាន វិសាលភាពធំទូលាយ និងបន្តដើរតួជាប្រភពហិរញ្ញប្បទាន ឱ្យបានស្និទ្ធជាមួយវិស័យធនាគារ ក្នុងអេកូប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

និយ័តករមូលបត្រកម្ពុជា ត្រូវពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ តាមរយៈការចាប់យក និងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបជាអាទិ៍៖ សន្ធានកម្មកម្មវិធីកុំព្យូទ័រ និងការតភ្ជាប់ប្រព័ន្ធ API បើកចំហ, ទិន្នន័យធំ, បច្ចេកវិទ្យាភ្លោដ, កិច្ចសន្យាឆ្លាតវៃ និងឧបករណ៍ជួញដូរឌីជីថលកម្រិតខ្ពស់ ដើម្បីក្រសោបយកកាលានុវត្តភាពថ្មី ដែល ផុសឡើង និងធានាថា ទីផ្សារមូលបត្រ ដើរតាមបរិវត្តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

និយ័តករមូលបត្រកម្ពុជា ត្រូវខិតខំបន្តពង្រឹងអនុលោមភាព និងការគ្រប់គ្រងហានិភ័យឲ្យបានកាន់តែប្រសើរ, ច្បាស់ណាស់ ថា កំណើនទីផ្សារត្រូវតែបន្តរីកចម្រើន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព ដូច្នេះអន្តរការីមូល បត្រ និងក្រុមហ៊ុនចុះបញ្ជី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងសកម្មភាពអាជីវកម្ម, អភិបាលកិច្ចសាជីវកម្ម, វិធានការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការអាជីវកម្ម។ និយ័តករមូលបត្រ កម្ពុជា ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ លើការបន្តជំរុញសមាហរណកម្មទីផ្សារទៅក្នុងតំបន់ និងលើឆាកអន្តរជាតិដើម្បី ធានាថា ទីផ្សារមូលបត្រនៅកម្ពុជាមានបរិយាបន្ន នវានុវត្តន៍ ចីរភាព និងភាពធន់ ការបន្តពង្រីកវិសាលភាព និងទំនុកចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរនិយ័តករក្នុងតំបន់ និងលើសកលលោក សំដៅចែករំលែកព័ត៌មាន ពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីដំណើរការស្របតាមគោលការណ៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី​




អត្ថបទដែលទាក់ទង

ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
2026/09/30 11:48:04 am        1
អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនកម្មករ១៤រូបរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង ខណៈមន្ត្រីជំនាញក្រសួងការងារកំពុងចុះសម្របសម្រួលបន្ទាន់នៅទីតាំងកើតហេតុ និងមន្ទីរពេទ្យ
2026/09/30 11:33:52 am        1
សម្តេចធិបតី ចង់ឃើញយុវជន និងពលរដ្ឋខ្មែរ​គ្រប់រូប​មាន​មោទនភាព​ចំពោះ​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា
2026/09/30 11:26:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់ៈ អាមេរិក និងអ៊ីស្រាអែល កំពុងព្យាយាមបណ្តុះការខ្វែងគំនិតផ្ទៃក្នុងនៅអ៊ីរ៉ង់

2026/09/30 11:54:07 am
​ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
2026/09/30 11:48:04 am
​Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am
​អ៊ីរ៉ង់និយាយសម្រាលពីតួនាទីដែលអាចមានក្នុងការទទួលបានជ័យជម្នះនៅយេម៉ែនរបស់ក្រុមហ៊ូទី
2026/09/30 11:39:22 am
​លោក Trump ច្រានចោលក្រុមហ៊ុនសហកម្មសិទ្ធិ អាមេរិក និងចិន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI
2026/09/30 11:38:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm