កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ

2026/09/30 10:58:39 am        74

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ១ក្រុមទៀតហើយ គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលបានឈរកំពូលតារាងពូលC ស្របពេលសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលD និងពូលE ដើម្បីប្រជែងកៅអីក្រុមលេខ២ ល្អជាងគេឡើងទៅវគ្គបន្ដ។

ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ស្ទើរនឹងរបូតឱកាសមាសនេះ បន្ទាប់ពីរកបាន ១ពិន្ទុដ៏លំបាកពីក្រុមម្ចាស់ផ្ទះភ្នំដាមហានគរខេត្តតាកែវ ក្រោយប្រកួតស្មើគ្នា ៤-៤ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ។ ជំនួបដ៏ជក់ចិត្តនេះ ត្រឹមរយៈពេល ៥នាទី ក្រុមទាំងពីរ រកបាន ១គ្រាប់ម្នាក់ ក្នុងនោះភ្នំដាមហានគរខេត្តតាកែវ រកបាន ១គ្រាប់មុន ដោយកីឡាករ អ៊ឹម សៀងហៃ នៅនាទីទី៣ មុនកីឡាករ ធន រស្មី វាយបកគ្រាប់តាមស្មើ នៅនាទីទី៥ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់វគ្គទី១។

ចូលវគ្គទី២ ការប្រកួតកាន់តែរន្ថើន បន្ទាប់ពីកីឡាករ សុខ ឡេងទ្រី រកបានគ្រាប់នាំមុខឲ្យកំពង់ស្ពឺ នៅនាទី៥២ ក្រុមម្ចាស់ផ្ទះតំណាងខេត្តតាកែវ ក៏វាយបកបាន ២គ្រាប់វិញភ្លាមៗ ដោយកីឡាករ នន់ ស៊ីថូ នៅនាទី៥៣ និងនាទី៦០ ។ តែភ្លាមៗ កំពង់ស្ពឺ ក៏រកបាន ២គ្រាប់នាំមុខជាថ្មី ដោយកីឡាករ ជុន សុខនី នៅនាទី៦៤ និងគ្រាប់បាល់ស៊ុតពិន័យ ១១ម៉ែត្ររបស់កីឡាករ ឈឿន ស៊ុយហេង នៅនាទី៧២ មុនគ្រាប់បាល់ចុងក្រោយ និងជាគ្រាប់តាមស្មើរបស់ក្រុមភ្នំដាមហានគរខេត្តតាកែវ រកបានដោយកីឡាករ ញិល មករា នៅនាទី៧៦។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ គ្រប់គ្រាន់ធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ រក្សាកៅអីកំពូលតារាង ដើម្បីទទួលបានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយរកបាន ១៣ពិន្ទុ ស្មើជាមួយសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល បន្ទាប់ពីខេត្តកណ្ដាល បានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ដោយលទ្ធផល ៤-២ ដំណាលគ្នា កាលពីល្ងាចថ្ងៃអង្គារ តែបើកំពង់ស្ពឺ ភ្លាត់ចាញ់វិញ ច្បាស់ណាស់ពួកគេនឹងរបូតកៅអីកំពូលតារាង ហើយត្រូវចាំអ៊ុតតំណែងក្រុមលេខ២ ល្អជាងគេវិញ។

យ៉ាងណាការអ៊ុតកៅអីក្រុមលេខ២ ល្អជាងគេពេលនេះ គឺបានធ្លាក់ទៅខេត្តកណ្ដាល ដែលកាត់ពិន្ទុពួកគេរកបានពីក្រុមបាតតារាងភ្នំពេញហ្គាឡាក់ស៊ី គឺនៅសល់ ៧ពិន្ទុ ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមលេខ២ តាមបណ្ដាលពូលផ្សេងៗ។ បច្ចុប្បន្នខេត្តកណ្ដាល មានប្រៀបលើក្រុមលេខ២ ពូលA តែចាព់ប្រៀបក្រុមលេខ២ ពូលB គឺខេត្តបន្ទាយមានជ័យ ដែលនៅសល់ ៨ពិន្ទុក្នុងដៃ។ ដូច្នេះខេត្តកណ្ដាល ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលD និងពូលE ក្នុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពក្រុមលេខ២ ល្អជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ។

សម្រាប់ជំនួបបញ្ចប់ពូលD នៅថ្ងៃទី២៩ ខែកញ្ញា គឺជាការប្រកួតដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកំពុងតាមដាន រវាងក្រុមការពារតំណែងជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ ក្រុមទាំងពីរ សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ហើយក៏ប្រឈមបាត់បង់ឱកាសនេះផងដែរ។ បច្ចុប្បន្នខេត្តត្បូងឃ្មុំ កំពុងឈរកំពូលតារាងមាន ១៣ពិន្ទុ ខណៈកំពង់ចាម ឈរលេខ២ មាន ១០ពិន្ទុ។ ការប្រកួតនេះ ត្បូងឃ្មុំ ត្រូវការត្រឹមស្មើ ដើម្បីឡើងវគ្គបន្ដ ហើយកំពង់ចាម នឹងត្រូវប្រឈមការធ្លាក់ តែបើកំពង់ចាមឈ្នះវិញ ពួកគេនឹងត្រូវឡើងវគ្គបន្ដ ហើយក្រុមប្រឈមបាត់បង់ឱកាសឡើងទៅវគ្គបន្ដ នឹងធ្លាក់ទៅខេត្តត្បូងឃ្មុំវិញម្ដង។ ដូច្នេះចាំមើលតើជំនួបល្ងាចនេះ ក្រុមណានឹងត្រូវទៅវគ្គ ៨ក្រុមចុងក្រោយ?

ដោយឡែកពូលE នឹងត្រូវធ្វើការប្រកួតបញ្ចប់ជើងទី២ នៅថ្ងៃទី១ ខែតុលាស្អែក ដោយក្រុមបាល់ទាត់ខេត្តព្រះសីហនុ ត្រូវជួបម្ចាស់ផ្ទះខេត្តកំពត និងខេត្តកោះកុង ត្រូវជួបក្រុមភ្ញៀវខេត្តកែប។ បច្ចុប្បន្នព្រះសីហនុ និងខេត្តកោះកុង មាន ៩ពិន្ទុស្មើគ្នា ឈរលេខ១ និងលេខ២ ហើយក្រុមទាំងពីរ ក៏ត្រូវការជ័យជម្នះលើគូប្រជែងរៀងៗខ្លួន ដើម្បីមានឱកាសដឹកដៃគ្នាឡើងទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am        1
កំពង់ស្ពឺឡើងវគ្គ ៨ក្រុម ពានសម្ដេចតេជោ-ថ្នាក់ខេត្ត តែកណ្ដាលចាំអ៊ុតការប្រកួតបញ្ចប់ ២ពូលចុងក្រោយ
2026/09/30 10:58:39 am        1
ក្រុមអុកអន្ដរជាតិកម្ពុជា ចាត់ទុកមេដាយសំរឹទ្ធ Olympiad ជាសមិទ្ធផលលើសការរំពឹង និង​ជា​ទុន​ដ៏​សំខាន់​ជំរុញ​ការ​អភិវឌ្ឍ
2026/09/30 10:34:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់ៈ អាមេរិក និងអ៊ីស្រាអែល កំពុងព្យាយាមបណ្តុះការខ្វែងគំនិតផ្ទៃក្នុងនៅអ៊ីរ៉ង់

2026/09/30 11:54:07 am
​ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
2026/09/30 11:48:04 am
​Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am
​អ៊ីរ៉ង់និយាយសម្រាលពីតួនាទីដែលអាចមានក្នុងការទទួលបានជ័យជម្នះនៅយេម៉ែនរបស់ក្រុមហ៊ូទី
2026/09/30 11:39:22 am
​លោក Trump ច្រានចោលក្រុមហ៊ុនសហកម្មសិទ្ធិ អាមេរិក និងចិន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI
2026/09/30 11:38:43 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm