លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម

2026/09/30 11:10:40 am        158

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញដាក់បិណ្ឌវេនទី៤ និងរៀបចំចង្ហាន់វេរប្រគេនព្រះសង្ឃ ក្នុងវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤ ដែលប្រារព្ធធ្វើនៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានថ្វាយនូវកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រព្រះសង្ឃ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ ។

សម្រាប់មហាកុសលកើតឡើងពីសទ្ធាជ្រះថ្លា នៃការថ្វាយចង្ហាន់ព្រះសង្ឃ និងផ្ដល់ទាន ក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧទ្ទិសបុណ្យ ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវីរយុទ្ធជនដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ការបូរណភាពទឹកដី រួមទាំងញាតិការទាំង៧សណ្ដាន ។

សម្រាប់បុណ្យកុសលនេះ លោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រពលរដ្ឋកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក និងវីរកងទ័ពកម្ពុជាគ្រប់ៗគ្នា ដែលកំពុងឈរជើងការពារទឹកដី ឱ្យជួបតែសេចក្តីសុខ សុភមង្គល ហើយក្នុងវេលាប្រកបដោយទុក្ខកង្វល់នេះដែរ លោកជំទាវបណ្ឌិត ក៏សូមបួងសួងឱ្យពលរដ្ឋ ដែលកំពុងរងគ្រោះទឹកជំនន់ នៅតាមបណ្ដាខេត្តមានសុខសុវត្ថិភាព ចៀសចាកឆ្ងាយពីបញ្ហានានា និងឆាប់បានរស់នៅសុខសាន្តវិញ ។

ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤នេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានប្រគេនទេយ្យទានដ៏ថ្លៃថ្លា មានដូចជាអង្ករ ៥០០គីឡូក្រាម ទឹកសុទ្ធ និងភេសជ្ជៈ រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តឧណ្ណាលោម ។

ជាការពិតណាស់ ពិធីបុណ្យភ្ជុំបិណ្ឌ ឬ សម័យមុនហៅថា បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយតាំងពីសម័យអង្គរមកម្ល៉េះ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងវេលានេះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈសាមគ្គីគ្នា រួមគ្នាទៅបោះបាយបិណ្ឌ ធ្វើចង្ហាន់ រៀបចំទេយ្យទានប្រគេនព្រះសង្ឃគង់នៅឯវត្ត ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការប្រណិប័តន៍សាសនាយ៉ាងខ្ជាប់ខ្ជួន ការនឹករលឹកដឹងគុណដល់ញាតិកា ចាស់ព្រឹទ្ធាចារ្យដែលបានចែកឋានទៅ ការនឹកគោរពដឹងគុណដល់បុព្វបុរស វីរយុទ្ធជនដែលពលីដើម្បីបុព្វហេតុជាតិ ជាពិសេស គឺការពង្រឹងស្មារតីសាមគ្គីជាតិតាមរយៈការជួបជុំគ្នានៅតាមភូមិស្រុក និងនាំគ្នាទៅវត្តធ្វើបុណ្យ ដើម្បីបានជាសេចក្តីល្អទុកដាក់ក្នុងចិត្តរហូតទៅ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ
2026/09/30 11:59:56 am        1
ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
2026/09/30 11:48:04 am        1
អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនកម្មករ១៤រូបរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង ខណៈមន្ត្រីជំនាញក្រសួងការងារកំពុងចុះសម្របសម្រួលបន្ទាន់នៅទីតាំងកើតហេតុ និងមន្ទីរពេទ្យ
2026/09/30 11:33:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វត្តអារាមបន្តយកចិត្តទុកដាក់លើការរក្សាអនាម័យ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ

2026/09/30 11:59:56 am
​ប្រធានាធិបតីអ៊ីរ៉ង់ៈ អាមេរិក និងអ៊ីស្រាអែល កំពុងព្យាយាមបណ្តុះការខ្វែងគំនិតផ្ទៃក្នុងនៅអ៊ីរ៉ង់
2026/09/30 11:54:07 am
​ព្រះសង្ឃវត្តស្រះចក សហការចម្អិនអាហារចែកជូនអាណាព្យាបាល និងកុមារស្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ជ
2026/09/30 11:48:04 am
​Sayfullaeva ឈ្នះមេដាយមាសលោតកម្ពស់ ខណៈ An Se-young ការពារជើងឯកកីឡាវាយសី Asian Games
2026/09/30 11:40:33 am
​អ៊ីរ៉ង់និយាយសម្រាលពីតួនាទីដែលអាចមានក្នុងការទទួលបានជ័យជម្នះនៅយេម៉ែនរបស់ក្រុមហ៊ូទី
2026/09/30 11:39:22 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm