សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំ​អំណោយ​មនុស្ស​ធម៌​ជូន​ពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ

2026/09/30 12:17:49 pm        188

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​មន្រ្ដី​នាំយក​អំណោយមនុស្សធម៌ ទៅផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បីជួយសម្រាលការលំបាក។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ប្រាប់ BTV នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បានតាមដានជាប់ជាប្រចាំ ពីស្ថានភាពទឹកជំនន់នៅតាមបណ្ដាខេត្តនានា និង​ណែនាំ​មន្រ្ដី​ចុះអប់រំសុខភាព និងរៀបចំ ក្នុងការសហការជាមួយអាជ្ញាធរជួយសង្រ្គោះពលរដ្ឋឱ្យទាន់ពេលវេលា។ លោកជំទាវ បញ្ជាក់ថា ក្នុង​ស្ថានភាពបច្ចុប្បន្ន ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រងការ​លិច​លង់​ធ្ងន់​ជាង​គេ ​ប៉ុន្ដែកាកបាទក្រហមខេត្តសៀមរាប និងខេត្តបាត់ដំបង មានលទ្ធភាពអាចគ្រប់គ្រងបាន ទើប​ស្នាក់​កណ្ដាល ផ្ដល់អំណោយមនុស្សធម៌ សម្រាប់ខេត្តបន្ទាយមានជ័យ ពីព្រោះខេត្តនេះ ក្រៅ​ពី​រង​គ្រោះ​ព្រោះទឹកជំនន់ ក៏ជាខេត្តដែលរងគ្រោះខ្លាំងព្រោះសង្រ្គាមកាលពីឆ្នាំមុន។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ៖«អំណោយមនុស្សធម៌ពេលនេះ គឺ​ទៅ​តែ​ខេត្តបន្ទាយមានជ័យមួយទេ ចំណែកខេត្តពោធិ៍សាត់ និងបាត់ដំបង សាខាកាក​បាទ​ក្រហម​ខេត្ត ​ម្ចាស់ការរ៉ាប់រងខ្លួនឯងបាន។ កាកបាទក្រហមថ្នាក់កណ្ដាល ទៅកាន់តែសាខាណាដែលជួបការលំបាក ជាក់ស្ដែងខេត្តបន្ទាយមានជ័យរងគ្រោះដោយសារសង្រ្គាមយូរអង្វែង ត្រូវចំណាយអស់ច្រើន ដូច្នេះហើយថ្នាក់កណ្ដាល ត្រូវជួយដើម្បីកុំឱ្យថ្នាក់ខេត្តលំបាកខ្លាំងពេក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកគិតគូរគ្រប់ជ្រុងជ្រោយ និងដាក់វិធានការធ្វើយ៉ាងណាមិនឱ្យយឺតយ៉ាវក្នុងការសង្រ្គោះពលរដ្ឋរងគ្រោះ»។

គួរបញ្ជាក់ជូនថា អំណោយមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ព្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមន្រ្ដីថ្នាក់កណ្ដាល រួមជាមួយមន្រ្ដីសាខាកាកបាទក្រហមប្រចាំខេត្ត សហការជាមួយអាជ្ញាធររៀបចំ ដោយផ្ដល់ជូនជាជំហានដំបូង សម្រាប់ពលរដ្ឋរងគ្រោះ ដែលត្រូវជម្លៀសចេញពីលំនៅឋានជាមុន និងផ្ដល់ជូនតាមខ្នងផ្ទះដែលរងផលប៉ះពាល់ខ្លាំង ពិសេសជនងាយរងគ្រោះ ជនពិការ ស្រ្ដី កុមារ និងជនចាស់ជរា។ ហើយកាកបាទក្រហមកម្ពុជា និងបន្តសហការជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល តាមដានស្ថានភាពបន្តទៀត ដើម្បីផ្ដល់ជំនួយសង្រ្គោះឱ្យទាន់ពេលវេលា។

សូមជម្រាបជូនថា គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ ៥៣ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ។ ខេត្តរងគ្រោះទឹកជំនន់ទាំង ១០ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងខេត្ត ឧត្ដរមានជ័យ។ ហើយក្នុងចំណោមខេត្តទាំង១០នេះ ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រងគ្រោះធ្ងន់ជាងគេ។ បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះខ្លាំង មិនអាចបន្តស្នាក់នៅផ្ទះ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់កិច្ចគាំពារផ្សេងៗ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
2026/09/30 07:02:40 pm        1
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2026/09/30 05:54:54 pm        1
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
2026/09/30 05:43:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ

2026/09/30 07:02:40 pm
​ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
2026/09/30 06:42:35 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
2026/09/30 06:40:26 pm
​KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/09/30 06:37:29 pm
​ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
2026/09/30 06:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm