កាកបាទក្រហមកម្ពុជា លើកកម្ពស់ការយល់ដឹងពី «ម ស្មើ ម» និងជំងឺមិនឆ្លង ដល់យុវជន

2026/09/30 03:56:27 pm        139

កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «ការ​លើក​កម្ពស់​ការ​យល់​ដឹង​ខ្លឹម​សារ ​ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា» ក្នុង​គោល​បំណង​បង្កើនការយល់ដឹងដល់ស្រទាប់ យុវជន សិស្ស-និស្សិត និងសាធារណជន ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវគោលដៅ បញ្ចប់ការរាតត្បាតជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៨។

កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «A» ទីស្នាក់​ការ​កណ្តាល កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ មែន នារីសោភ័គ អគ្គ​លេខា​ធិការ​រង​ទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន សិស្ស-​និស្សិត ប្រមាណ ២០០នាក់។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងការថែទាំសុខភាពមាតា និងទារក កន្លងមកនៅក្នុងពិធីនេះ ការអប់រំផ្សព្វផ្សាយ បានផ្តោតសំខាន់លើ «គោលដៅ ៩៥-៩៥-៩៥» ដែលបច្ចុប្បន្ន កម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ៖ ទី១៖ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពរបស់ខ្លួន (កម្ពុជាសម្រេចបាន ៩៥%) ទី២៖ ៩៥% នៃអ្នកដឹងពីស្ថានភាព បានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ (កម្ពុជាសម្រេចបានលើស ៩៨%) និងទី៣៖ ៩៥% នៃអ្នកទទួលការព្យាបាល មានបរិមាណមេរោគក្នុងឈាមត្រូវទប់ស្កាត់ ឬហៅថា "ម ស្មើ ម" (កម្ពុជាសម្រេចបាន ៩៨%)។

លោកបណ្ឌិត វ៉ា សុភ័ក្រ្ត លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានឱ្យដឹងថា៖ ពាក្យថា «ម ស្មើ ម» ឬ (U=U) មានន័យថា «មិនអាចរាប់មេរោគអេដស៍បាន = មិនអាចចម្លងទៅដៃគូបាន»។ នៅពេលដែលអ្នកផ្ទុកមេរោគអេដស៍ប្រកាន់ខ្ជាប់នូវការព្យាបាល ដោយលេបថ្នាំប្រឆាំងមេរោគអេដស៍ (ARV) បានត្រឹមត្រូវ និងទៀងទាត់ កម្រិតមេរោគក្នុងឈាមនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលមិនអាចចម្លងទៅកាន់ដៃគូបានឡើយ។ លើសពីនេះ យុទ្ធនាការ «ម ស្មើ ម» លើកទី៦ នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្តទាក់ទាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យអ្នកសង្ស័យ ប្រញាប់មកធ្វើតេស្ត និងទទួលការព្យាបាល។

ជាពិសេស នៅក្នុងអង្គពិធីទាំងមូល ក៏មានការចែករំលែកបទពិសោធន៍ជាក់ស្តែងពី លោកស្រី ព្រំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ (CPN+) ដែលជាអ្នកទទួលផលត្រង់ ពីការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV) រហូតទទួលបានលទ្ធផល «ម ស្មើ ម»។ ការចែករំលែកនេះបានផ្តល់នូវការយល់ដឹងកាន់តែច្បាស់ ការលើកទឹកចិត្ត និងការបាត់បង់ការរើសអើង ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ នៅក្នុងសង្គម។

ក្រៅពីបញ្ហាមេរោគអេដស៍ អង្គពិធីក៏បានលើកឡើងអំពីការបង្ការ «ជំងឺមិនឆ្លង (NCDs)» ដូចជា ជំងឺបេះដូង សរសៃឈាម មហារីក ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម ដែលកំពុងបង្កការគំរាមកំហែង និងជាមូលហេតុនៃការស្លាប់ជាង ៥០% នៅកម្ពុជា។ អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនឱ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់រស់នៅដោយត្រូវហាត់ប្រាណ ជាប្រចាំ បន្ថយការហូបចុក ផ្អែម ប្រៃ ខ្លាញ់ គ្រឿងស្រវឹង និងបារី ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានពិធីប្រគល់ប័ណ្ណថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនចំពោះ លោកស្រី ព្រំ ដាលីស សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក៏បានប្រគល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ជូនដល់ យុវជន សិស្ស-និស្សិត ចំនួន ១០រូប ដែលបានចូលរួមយ៉ាងសកម្ម និងឡើងឆ្លើយសំណួរបានយ៉ាងល្អប្រសើរ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍រួមគ្នារ វាងថ្នាក់ដឹកនាំ និងយុវជនសិស្ស-និស្សិតទាំងអស់។ កាកបាទក្រហមកម្ពុជា នៅតែបន្តអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមលុបបំបាត់ការរើសអើង និងយកចិត្តទុកដាក់លើសុខភាព៕ អត្ថបទ៖ សំ ងីម



អត្ថបទដែលទាក់ទង

​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
2026/09/30 07:02:40 pm        1
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2026/09/30 05:54:54 pm        1
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
2026/09/30 05:43:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ

2026/09/30 07:02:40 pm
​ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
2026/09/30 06:42:35 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
2026/09/30 06:40:26 pm
​KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/09/30 06:37:29 pm
​ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
2026/09/30 06:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm