ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន

2026/09/30 04:53:18 pm        169

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេច​យាង​និវត្តន៍មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់​ពី​ព្រះអង្គទាំងទ្វេបានស្តេចគង់ប្រថាប់ពិនិត្យ និងថែទាំព្រះរាជ​សុខ​ភាព​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន អស់រយៈពេលជាងមួយខែមកនេះ។

វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ មាន​ការ​ទទួល​នូវ​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់​ថ្នាក់​ដឹកនាំ​កំពូលៗរបស់ជាតិ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ក​ម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយនឹងសមាជិករាជវង្សានុវង្ស ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ​ទ្រង់​តែង​តែ​យាង​ទៅ​ពិនិត្យ និងតាមដានព្រះរាជសុខភាពជាប្រចាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​ ដោយទទួលបានការយកចិត្តទុកដាក់ និងថែទាំយ៉ាង​ដិត​ដល់​បំផុត​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​កម្រិត​ខ្ពស់​របស់ប្រទេសចិន។

ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីកម្ពុជា ដើម្បី​ដឹក​នាំ​កិច្ច​ការកំពូលៗរបស់រដ្ឋជំនួសព្រះអង្គ៕


អត្ថបទដែលទាក់ទង

​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
2026/09/30 07:02:40 pm        1
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2026/09/30 05:54:54 pm        1
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
2026/09/30 05:43:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ

2026/09/30 07:02:40 pm
​ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
2026/09/30 06:42:35 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
2026/09/30 06:40:26 pm
​KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/09/30 06:37:29 pm
​ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
2026/09/30 06:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm