ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ

2026/10/01 08:31:41 am        117

ភ្នំពេញ៖ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ព្រះករុណ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់មេត្តារួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅសមរម្យតាមសហគមន៍នីមួយៗ។

តាមរយៈព្រះរាជសារ ព្រះករុណ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ, ព្រះអង្គបានសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទំរាមនុស្ស ចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃ សេចក្តីថ្លៃថ្នូរ សិទ្ធិ និងតួនាទីរបស់មនុស្សចាស់ក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះមនុស្សជំនាន់មុនដែលបានបន្សល់ទុកកេរមរតកចំណេះដឹង និងបានចូលរួមចំណែកដ៏មានតម្លៃក្នុងការ កសាងគ្រួសារ សង្គម និងប្រទេសជាតិ។

ព្រះអង្គមានបន្ទូលថា៖«ការប្រារព្ធទិវានេះ មានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជាគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់អំពីការគោរពថែទាំ និងយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ជីដូនជីតា និងមនុស្សចាស់ក្នុងគ្រួសារដែលសុទ្ធសឹងជាអ្នកមានគុណដ៏ធំធេងចំពោះកូនចៅ តាមរយៈការផ្តល់កំណើត ការបីបាច់ថែរក្សា ការថែទាំ និងអប់រំ។ លោកជាអ្នកមានគុណ បានលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការ ចិញ្ចឹមកូនចៅ ព្រមទាំងជាឃ្លាំងចំណេះដឹង និងបទពិសោធច្រើនដ៏មានតម្លៃ ដែលបានឆ្លងកាត់ជីវិត ប្រវត្តិ ព្រឹត្តិការណ៍ ទំនៀមទម្លាប់ និងវប្បធម៌នៅតាមសហគមន៍នានា»។

ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ព្រះករុណាព្រះមហាក្សត្រអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តារួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ ឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅសមរម្យតាមសហគមន៍នីមួយៗ។ ការរៀបចំជាមណ្ឌលមនុស្សចាស់ ឬប្រើប្រាស់ទីវត្តអារាម និងវិហារសាសនា តាមលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ ទីជម្រក អាហារ និងការគាំទ្រចាំបាច់ជាដើម បានបង្ហាញស្មារតីដឹងគុណ កតញ្ញូ ក្តីស្រឡាញ់ និងការគោរព ព្រមទាំងរួមចំណែកថែរក្សាតម្លៃគ្រួសារ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាមគ្គីភាពក្នុងសង្គមខ្មែរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ដើម្បីកសាងសង្គមមួយដែលមនុស្សគ្រប់វ័យរស់នៅដោយសុខដុមរមនា ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានឧទ្ទិសឱ្យស្មារតី នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ស្ថិតក្នុងដួងព្រលឹង នៃកុលបុត្រកុលធីតាខ្មែរគ្រប់រូបតរៀងទៅ៕

 

អត្ថបទដែលទាក់ទង

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
2026/10/01 10:10:05 am        1
ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
2026/10/01 08:43:48 am        1
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
2026/10/01 08:31:41 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់

2026/10/01 10:10:05 am
​ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
2026/10/01 08:43:48 am
​ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
2026/10/01 08:31:41 am
​ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
2026/09/30 08:14:03 pm
​នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2026/09/30 07:08:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm