រដ្ឋមន្រ្ដីសាធារណការ៖ ផ្លូវជាតិលេខ១០ ជាកម្លាំងចលករថ្មីជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍

2026/10/01 02:12:02 pm        97

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ច និង​ជាកម្លាំងចលករថ្មី ដ៏មានសារៈសំខាន់ តភ្ជាប់បណ្ដាញគមនាគមន៍ ជំរុញកំណើន​សេដ្ឋកិច្ច​មូល​ដ្ឋាន​ ពិសេសគឺវិស័យទេសចរណ៍ធម្មជាតិ តាមបណ្ដោយព្រំដែន។

ការលើកឡើងរបស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃ​សាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។ សមិទ្ធផលជាតិថ្មី នៅពេលនេះ កើត​ចេញ​ក្រោយ​ពី​កម្ពុជា​បិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះ របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធ​សភា ​និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន។

ឯកឧត្ដម បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត​កោះ​កុង​។ ហើយខ្សែផ្លូវថ្មីនេះ ក្រៅពីជួយកាត់បន្ថយរយៈចំងាយធ្វើដំណើរត្រង់ មិនចាំបាច់​វាង​ផ្លូវ​ចូល​រាជ​ធានីភ្នំពេញជាមុន ក៏នឹងផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ផលិតផលកសិកម្ម និង​លើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិផងដែរ។

សូមជម្រាបជូនថា ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែ​មីនា​ ឆ្នាំ២០២០ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ២០២៥ ដែលប្រើរយៈពេល ៦៦ខែ។ ផ្លូវជាតិនេះ ចំណាយថវិកាសាងសង់សរុប ២៥២​លាន​ដុល្លារអាមេរិក ដែលថវិកា ១៩២,៧១លានដុល្លារអាមេរិក គឺជាឥណ​ទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាប្រមាណ ៥៩,៣៩លានដុល្លារ គឺ​ជា​ថវិកា​ជាតិ​។ ផ្លូវជាតិលេខ១០ នេះ ត្រូវបានសាងសង់ឡើងដោយស្ដង់ដារខ្ពស់ ជាប់ធន់ បំពាក់​ផ្លាក​សញ្ញា​ចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព រួម​ទាំង​បាន​សាង​សង់ស្ថានីយថ្លឹងរថយន្ដអចល័ត ចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង និងខេត្តកោះកុង ដើម្បី​ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

យុវជនខ្មែរគោរពប្រតិបត្តិបានខ្ជាប់ខ្ជួនក្នុងការថែរក្សាទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
2026/10/01 03:14:55 pm        1
វីរៈកងទ័ពសមរភូមិមុខប្រចាំទិសបឹងក្រកួន ទទួលអំណោយគ្រឿងឧបភោគ-បរិភោគពីសប្បុរសជន ក្នុងឱកាសពិធីបុណ្សកាន់បិណ្ឌ
2026/10/01 03:03:37 pm        1
រដ្ឋមន្ត្រីណែនាំមន្ត្រីសង្គមកិច្ចសហការបង្កើនកិច្ចគាំពារសង្គម និងផ្តល់​បណ្ឌ​សមធម៌​ជូន​មនុស្ស​ចាស់
2026/10/01 02:51:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនខ្មែរគោរពប្រតិបត្តិបានខ្ជាប់ខ្ជួនក្នុងការថែរក្សាទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2026/10/01 03:14:55 pm
​វីរៈកងទ័ពសមរភូមិមុខប្រចាំទិសបឹងក្រកួន ទទួលអំណោយគ្រឿងឧបភោគ-បរិភោគពីសប្បុរសជន ក្នុងឱកាសពិធីបុណ្សកាន់បិណ្ឌ
2026/10/01 03:03:37 pm
​រដ្ឋមន្ត្រីណែនាំមន្ត្រីសង្គមកិច្ចសហការបង្កើនកិច្ចគាំពារសង្គម និងផ្តល់​បណ្ឌ​សមធម៌​ជូន​មនុស្ស​ចាស់
2026/10/01 02:51:40 pm
​សម្ដេចធិបតី អំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ កុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ
2026/10/01 02:42:59 pm
​សម្ដេចធិបតីណែនាំឱ្យបណ្ដាខេត្ត និងក្រសួង បន្តជួយពលរដ្ឋពីគ្រោះទឹកជំនន់ និងត្រៀមស្ដារឡើងវិញ
2026/10/01 02:33:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm