ICC Preah Vihear ស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកមកលើប្រាសាទព្រះវិហារ

2026/10/01 04:27:44 pm        126

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃ​ការ​បាញ់​ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និង​ការ​បាញ់​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ​ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាត អាវុធជាតិផ្ទុះ​នានា​ក្នុង​តំបន់​ប្រាសាទ​បេតិកភណ្ឌពិពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈ​កម្មាធិការ​សម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប អ​ង្គ​ប្រជុំ​បាន​បង្ហាញ​ពី​ក្តីព្រួ​យបារម្ភចំពោះស្ថានភាពខូចខាត ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាល​មក​ពី​ជម្លោះ​ប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះ បានរំលឹកផងដែរ អំពីសារៈសំខាន់ នៃ​ការធានាសុវត្ថិភាព និងសន្តិសុខ ទាំងសម្រាប់ក្រុមការងារកម្ពុជា និងក្រុមការងារអន្តរជាតិ ដែល​កំពុងបំពេញការងារនៅ តំបន់ប្រាសាទ ដើម្បីអាច​បំពេញ​ភារ​កិច្ច​ការ​ពារ​តំបន់​បេតិក​ភណ្ឌ​នេះ ជាការថែរក្សាតម្លៃលេចធ្លោជាសកលរបស់ ប្រាសាទព្រះវិហារ។

នៅកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការ អាយស៊ីស៊ីព្រះវិហារ ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និង​សហរដ្ឋ​អាមេរិក​ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំង​ការ​ទម្លាក់​គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីមកលើកប្រសាទព្រះវិហារ ដើម្បី​ជា​មូល​ដ្ឋាន​នៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ដើម្បីជាការ​ស្តារ​ឡើង​វិញ​នូវ​សុវត្ថិ​ភាព​នៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងការកំណត់និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាត សំណល់​ជាតិ​ផ្ទុះពីការប៉ះទង្គិចប្រដាប់អាវុធនិងគ្រាប់បែកចង្កោម(Cluster Munitions)។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួល​បន្ទុក​បេតិក​ភណ្ឌ​វប្បធម៌ បានថ្លែងបិទកិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់លាស់ថា តំបន់បេតិក​ភណ្ឌ​ពិភព​លោក ​ប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយ​តំបន់​នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានផ្តោតលើលទ្ធផល នៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដោយ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃ​ដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់​នៅ​លើ​ដីចំនួ​ន​៧៣០​គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។

អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួន៨៤,៨០០ដុំ ចុះ​បញ្ជី និង​រក្សាទុកទល់ទ្ររចនាសម្ព័ន្ធប្រាសាទ មានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើង ឧបករណ៍​តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់​ដំបូល​គ្រប​ប្រាសាទ​ចំនួន​៤​កន្លែង​ និងស្តារ ប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។ ក្រៅពីលទ្ធផលខាងលើ អង្គ​ប្រជុំ​ក៏​បាន​ពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀត ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ រចនា​សម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បី រក្សាទុក​បំណែក​ថ្ម​ជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវ​ទឹក​បន្ថែម​ទៀត​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ប្រាសាទ។

ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិ ព្រះវិហារ បានរាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​របាយ​ការណ៍​លទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការ អន្តរជាតិនៃគណៈកម្មា​ធិការ​បេតិក​ភណ្ឌ​ពិភពលោក និងអ្នកជំនាញស្តីពីបេតិកភណ្ឌនិងប្រាសាទ របស់អង្គការយូណេស្កូ ដែល​បានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ ២០២៦ បណ្តាលពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និង​ថ្ងៃ​ទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួម​ជា​មួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំ ប្រាសាទព្រះវិហារ និងផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។ បច្ចុប្បន្ន របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការបេតិកភណ្ឌ ពិភព​លោក​៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃវត្តឧណ្ណាលោម
2026/10/01 05:47:44 pm        1
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល​កែលំអ និង​លើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម​ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
2026/10/01 05:39:47 pm        1
ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព
2026/10/01 05:01:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Thai Airways ត្រូវ​ដោះស្រាយ​អីវ៉ាន់ ១០.០០០វ៉ាលិស ខណៈប្រឈម​នឹង​កំហឹង​របស់អ្នក​ដំណើរ​​

2026/10/01 05:48:55 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃវត្តឧណ្ណាលោម
2026/10/01 05:47:44 pm
​ស្រ្តីជម្លៀសខ្លួនវ័យក្មេងស៊ូដង់ ងាកទៅរកសហគ្រិនភាព ដើម្បីរស់រាន និងជួយដល់ស្រ្តីផ្សេងទៀត
2026/10/01 05:47:14 pm
​ការបិទផ្លូវចូលសាលាវិទ្យាល័យ នៅបារាំង បន្តមាន​ ខណៈការតវ៉ារាលដាលដល់សាកលវិទ្យាល័យ
2026/10/01 05:44:36 pm
​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល​កែលំអ និង​លើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម​ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
2026/10/01 05:39:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm