ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និង​ទំនាក់​ទំនង​ការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព

2026/10/01 05:01:31 pm        107

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី "ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ" នាព្រឹកថ្ងៃទី១ ខែ​តុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយ​មាន​ការ​ចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មក​ពី​រោង​ចក្រ​ចំនួន ​១៣០ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការ​ប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការ​លើក​កម្ពស់​ផលិត​ភាព​ការងារ និងស្ថិរភាពការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​កសាង​បរិយាកាស​ការងារ​ប្រកប​ដោយ​ការគោរព និងវិជ្ជាជីវៈ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាព​មិន​សមរម្យ ​ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាស​នៅ​កន្លែង​ធ្វើ​ការ​។ ​ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជក អ្នកគ្រប់គ្រង និងកម្មករនិយោជិត ត្រូវរួមគ្នាអនុវត្តច្បាប់ និង​បទ​បញ្ជាផ្ទៃក្នុង ខណៈជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញ​លក្ខ​ខណ្ឌ​តម្រូវ​ស្រប​តាម​ច្បាប់ ​ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស ឱ្យពង្រឹងគោលការណ៍ និង​យន្ត​ការ​ផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត និងកែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ សហគ្រាសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង និងអាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យបញ្ហាផ្សេងៗត្រូវបានទទួល និងដោះស្រាយបានទាន់ពេលវេលា។

ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកដែលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ និងរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដើម្បីសម្រួលដល់ការឈ្វេងយល់របស់អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងក៏បានបកប្រែច្បាប់ស្ដីពីការងារជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន ដើម្បីបង្កើនការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច និងលើកកម្ពស់វប្បធម៌អនុលោមភាពនៅសហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ "ជួប ពន្យល់ និងរំឭក" ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែលៗនៅកន្លែងធ្វើការ ព្រមទាំងលើកកម្ពស់ការអនុលោមតាមច្បាប់ ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងធានាបាននូវសុខដុមនីយកម្មក្នុងសហគ្រាស សំដៅសម្រេចបាន "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។

ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាស និងគណៈគ្រប់គ្រងទាំងអស់ នឹងយកចំណុចសំខាន់ៗ និងវិធានការដែលបានពិភាក្សា និងណែនាំទៅផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាក់ស្ដែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
2026/10/01 07:08:24 pm        1
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
2026/10/01 07:02:26 pm        1
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
2026/10/01 06:38:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ

2026/10/01 07:08:24 pm
​ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
2026/10/01 07:02:26 pm
​លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
2026/10/01 06:49:09 pm
​ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
2026/10/01 06:45:41 pm
​លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
2026/10/01 06:43:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 06:58:11 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/01 06:28:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm