អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន

2026/10/02 07:46:53 am        122

«អ្នករាយការណ៍ពិសេស ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយស្ថាបនា និងដោយស្មោះត្រង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង គោរព និងការពារសិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ពីជម្លោះ រួមទាំងសិទ្ធិរបស់អ្នកផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅផ្ទះដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចាត់វិធានការនានាដែលអាចជំរុញដំណោះស្រាយជម្លោះប្រកបដោយសន្តិភាព និងយូរអង្វែង»។

នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម Thom H. Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ដែលមាន១៧ទំព័រ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សខ្លះៗនៅក្នុងប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមអ្នករាយការណ៍ពិសេស បានជំរុញឱ្យប្រទេសកម្ពុជា និងថៃ គោរពសិទ្ធិមនុស្ស ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមរបស់ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ឯកឧត្តមបានទទួលការធ្វើបទបង្ហាញពីមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរដែនដី អភិបាលខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមក៏បានទាក់ទងជាមួយរដ្ឋាភិបាលថៃពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះលើសិទ្ធិមនុស្សផងដែរ។

នៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសនោះផងដែរ បានបញ្ជាក់ថា៖ «បើទោះបីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ ចែកចាយអាហារ និងកម្មវិធីជំនួយផ្សេងៗក្តី ប៉ុន្តែស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលបានផ្លាស់ទីលំនៅដោយបង្ខំចិត្តនៅតែមានភាពធ្ងន់ធ្ងរ។ មនុស្សជាច្រើនបានភៀសខ្លួនដោយយកតែសម្ភារៈដែលអាចដឹកតាមខ្លួន ឬតាមម៉ូតូបាន ដោយបន្សល់ទុកចោលនូវទ្រព្យសម្បត្តិ និងមធ្យោបាយប្រកបរបររកស៊ី ជាច្រើនទៀត»។

ឯកឧត្តម បានបន្តនៅក្នុងរបាយការណ៍ទៀតថា៖ «អ្នកដែលនៅតែបន្តផ្លាស់ទីលំនៅភាគច្រើនមកពីភូមិ ឬទីប្រជុំជនដែលស្ថិតនៅតាមព្រំដែនផ្ទាល់។ មនុស្សជាច្រើនពឹងផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ឬការងារនៅប្រទេសថៃសម្រាប់ជីវភាព ហើយមិនអាចរកការងារថ្មីបាន។ ប្រជាពលរដ្ឋនៅទីតាំងផ្លាស់ទីលំនៅបានប្រាប់ខ្ញុំថា ពួកគេកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារ និងសម្លៀកបំពាក់សម្រាប់គ្រួសារ ហើយបារម្ភថានឹងមិនអាចបំពេញតម្រូវការក្នុងប៉ុន្មានខែខាងមុខ»។

អ្នករាយការណ៍ពិសេស បានបន្ថែមក្នុងរបាយការណ៍ទៀតថា៖ “គិតត្រឹមខែកញ្ញា មានប្រជាពលរដ្ឋកម្ពុជាជាង ១៨ ០០០នាក់ ត្រូវបានរាយការណ៍ថានៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ខ្ញុំក៏បានទៅពិនិត្យមើលទីតាំងស្នាក់នៅជំរំដ៏ធំមួយសម្រាប់អ្នកផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំងនេះមានមនុស្សស្នាក់នៅជាង ១៣ ០០០នាក់ នៅក្នុងផ្ទះចំនួន ៣ ៣០០ខ្នង ដែលសង់លើដីទំហំ២០គុណ៣០ម៉ែត្រ ដែលអាចប្រើប្រាស់សម្រាប់ដាំដំណាំខ្នាតតូច ឬធ្វើអាជីវកម្មតូចតាចបាន”។

លើសពីនេះ រូបភាពផ្កាយរណបដែលអាចរកបានជាសាធារណៈបង្ហាញពីការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងសំណង់ស៊ីវិលរាប់រយកន្លែង នៅក្នុងតំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃដោយខុសច្បាប់។

ឯកឧត្តម បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍ថា៖ «ច្បាប់មនុស្សធម៌អន្តរជាតិ បានកំណត់យ៉ាងច្បាស់ថា អ្នកដែលបានផ្លាស់ទីលំនៅមានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅពេលមូលហេតុដែលបណ្តាលឱ្យពួកគេចាកចេញលែងមានទៀត»។

សូមរម្លឹកផងដែរថា ឯកឧត្តម Thom H. Andrews បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ហើយបានឃើញដោយផ្ទាល់ភ្នែក នូវផលប៉ះពាល់របស់ជម្លោះព្រំដែន ការដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅលើដែនអធិបតេយ្យកម្ពុជា ដែលបានរារាំងប្រជាពលរដ្ឋកម្ពុជា ត្រលប់ទៅផ្ទះរបស់ពួកគាត់វិញ។

គួរបញ្ជាក់ផងដែរថា មុនពេលចាកចេញពីកម្ពុជា ឯកឧត្តមអ្នករាយការណ៍ពិសេស បានធ្វើសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ច្បាស់ៗថា៖ “យោងតាមគោលការណ៍ច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិពេញលេញក្នុងការត្រឡប់ទៅកាន់លំនៅឋានដើមវិញ។ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ រវាងកម្ពុជា និងថៃ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិត របស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំងឡើយ”។

អត្ថបទដែលទាក់ទង

អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
2026/10/02 08:56:44 am        1
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
2026/10/02 07:46:53 am        1
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
2026/10/01 08:02:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​

2026/10/02 08:56:44 am
​អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
2026/10/02 07:46:53 am
​ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
2026/10/01 08:02:46 pm
​ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
2026/10/01 07:46:16 pm
​ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
2026/10/01 07:37:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 10:03:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm