ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games

2026/10/02 01:19:35 pm        73

កីឡាការិនីឥណ្ឌូណេស៊ី Nurisa Dian Ashrifah បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាបាញ់ធ្នូ Compound ផ្នែកនារី ខណៈការប្រកួតដណ្តើមមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ Asian Games Aichi-Nagoya បានបន្តយ៉ាងសកម្ម ដោយមានការប្រកួតលើវិញ្ញាសាបាញ់កាំភ្លើង យូដូ ប្រណាំងកង់ កាណូត ចំបាប់ Esports និងកីឡាឡើងជញ្ជាំង។

Ashrifah បានយកឈ្នះកីឡាការិនីហ្វីលីពីន Amaya Amparo Cojuangco ក្នុងលទ្ធផល ១៣៩-១៣៧ បន្ទាប់ពីការប្រកួតចុងក្រោយដ៏តានតឹង ដើម្បីក្លាយជាកីឡាការិនីឥណ្ឌូណេស៊ីដំបូងគេដែលឈ្នះជើងឯកបាញ់ធ្នូនៅ Asian Games។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ Compound ផ្នែកបុរស កីឡាករកូរ៉េ Kim Jongho រកបាន ១៤៩ ពិន្ទុ ដើម្បីយកឈ្នះកីឡាករឆាយនីសតៃប៉ិ Chang Cheng Wei ចំនួន ៤ពិន្ទុ។

កូរ៉េក៏បានបន្ថែមមេដាយមាសមួយទៀតក្នុងវិញ្ញាសាបាញ់កាំភ្លើង ដោយ Lee Gunhyeok បានយកឈ្នះកីឡាករចិន Su Lianbofan ក្នុងការប្រកួត Shoot-off បន្ទាប់ពីអ្នកទាំងពីររកបាន ៣២ដងដូចគ្នា ក្នុងវិញ្ញាសាកាំភ្លើងខ្លី ២៥m Rapid-Fire។

ក្នុងវិញ្ញាសាចិះសេះជាក្រុម អារ៉ាប៊ីសាអូឌីតបានរក្សាមេដាយមាសជាក្រុមរបស់ខ្លួនជាថ្មី ដែលជាមេដាយមាសទី៥របស់ពួកគេក្នុងការប្រកួតជិះសេះជាក្រុមនៅ Asian Games ក្នុងចំណោមការប្រកួត ៦លើកចុងក្រោយ។

កីឡាករ Khaled Abdulrahman Al-Mobty និងសេះ Diana du Plevau Z បានបញ្ចប់ការប្រកួតដោយគ្មានកំហុស ដើម្បីជួយអារ៉ាប៊ីសាអូឌីតឈរនៅលើកំពូលវេទិកា។

ចិនបានឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រណាំងទូកានូផ្នែកបុរស ដោយ Zhang Zhicheng ខណៈកីឡាការិនីជប៉ុន Ito Kurumi បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះសប្បាយរីករាយ ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាទូកកាយ៉ាក់ផ្នែកនារី។

ជប៉ុនក៏ទទួលបានជោគជ័យលើទីលានប្រណាំងកង់ផងដែរ ដោយឈ្នះមេដាយមាសវិញ្ញាសា Women's Madison និងកីឡាករ Kaiya Ota ឈ្នះជើងឯកវិញ្ញាសា Men's Sprint។

ភាពលេចធ្លោរបស់ម្ចាស់ផ្ទះបានបន្តនៅលើកម្រាលយូដូ និងចំបាប់។ Narumi Tanioka ឈ្នះមេដាយមាសយូដូទម្ងន់ក្រោម ៦៣kg ផ្នែកនារី ខណៈកីឡាការិនីកូរ៉េ Huh Mimi បានយកឈ្នះកីឡាការិនីម៉ុងហ្គោលី Terbish Ariunzaya ដើម្បីឈ្នះមេដាយមាសក្នុងប្រភេទ ៥៧kg។

ក្នុងវិញ្ញាសាចំបាប់ក្រិកកូរ៉ូម៉ាំងទម្ងន់ ៩៧kg កីឡាករជប៉ុន Yuri Nakazato បានឈ្នះមេដាយមាស ខណៈ Nonoka Ozaki ឈ្នះមេដាយមាសក្នុងវិញ្ញាសាចំបាប់នារីទម្ងន់ ៦២kg។

អារ៉ាប៊ីសាអូឌីតក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាជឺជីតស៊ូ ទម្ងន់ ៦២kg ផ្នែកបុរស តាមរយៈ Khaled Al Shehhi ខណៈមីយ៉ាន់ម៉ាបានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យ Esports ដោយយកឈ្នះឥណ្ឌូណេស៊ី ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang។

ចំណែកចិនបានបញ្ចប់ថ្ងៃដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនក្នុងវិញ្ញាសាកីឡាឡើងជញ្ជាំង ដោយ Chu Shouhong ឈ្នះមេដាយមាសក្នុងវិញ្ញាសាឡើងប្រើល្បឿន ផ្នែកបុរស ជាមួយពេលវេលា ៤ វិនាទី ៧១៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
2026/10/02 01:45:07 pm        1
ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
2026/10/02 01:19:35 pm        1
ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អន្ដរជាតិ​លើក​ដំបូង
2026/10/01 04:05:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេច ម៉ែន អំអន អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

2026/10/02 02:00:54 pm
​មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
2026/10/02 01:45:07 pm
​ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
2026/10/02 01:19:35 pm
​សម្ដេច​ធិបតី ណែដល់នាំគ្រូ និងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI តែកុំពឹងផ្អែកទាំងស្រុង
2026/10/02 12:38:47 pm
​សម្ដេច​ធិបតី៖ វិស័យអប់រំ និងសុខាភិបាលជាវិស័យអាទិភាពបំផុតត្រូវបានបង្កើនថវិកា គ្មានកាត់បន្ថយឡើយ
2026/10/02 12:27:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 10:03:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm