ថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធា យុវជន​ប្រហែល​៣៥% ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច

2026/10/02 02:37:36 pm        221

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានឱ្យដឹងថា ថ្ងៃដំបូង នៃ​ការ​ចាប់​ផ្តើម​អនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និងជាប្រវត្តិសាស្ត្រ គឺមានយុវជន​បាន​មក​ទទួល​ពាក្យ​សុំ​ចូល​បំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្តប្រហែល ៣៥% នៃសេចក្តីត្រូវការរួម។ ហើយ​​រំពឹងថា​ថ្ងៃបន្តបន្ទាប់នឹងមានចំនួនកាន់តែច្រើនឡើង។

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រាប់BTVថា ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺ​ជា​ថ្ងៃ​ដំបូង​ នៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និង​ជា​ប្រវត្តិសាស្ត្រ​ដោយ​មោទន​ភាព​បំផុត បានសង្កេតឃើញថាទឹកចិត្តយុវជនប្រកបដោយឆន្ទៈមោះមុត និងឧត្តម​គតិ​គិត​គូរដ​ល់​ជាតិមាតុភូមិ ហើយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជឿជាក់យ៉ាងមុតមាំថា ថ្ងៃ​បន្ត​បន្ទាប់​យុវជននឹងមកទទួលពាក្យបំពេញកាតព្វកិច្ចនឹងមានចំនួនកាន់តែច្រើនឡើងៗ។

គណៈក​ម្មាធិការជាតិកាតព្វកិច្ចយោធាបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨​ឆ្នាំ ដល់ ២៥ឆ្នាំថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែកពាក្យ និង​ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ស្រប​តាមច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​ចែក​ពាក្យ​ចាប់​ពី​ថ្ងៃទី​០១​ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។ ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

ច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារ​បូរណ​ភាព​ទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់រូប។ ច្បាប់ “ស្តីពីកាតព្វ​កិច្ច​យោធា​” ​បានកំណត់៖ លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរ​ភេទ​ប្រុស​ដែល​មាន​អាយុ​ចាប់​ពី ​១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែ​ជា​កំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។ ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ ដើម្បី​ធានានូវស័ក្តិសិទ្ធិភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និង​ទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និង​កាលៈ​ទេសៈ​ជាក់ស្តែង៕ អត្ថបទ៖ វង្ស សុភាព

 


អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
2026/10/02 06:28:48 pm        1
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2026/10/02 06:17:47 pm        1
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
2026/10/02 05:45:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់

2026/10/02 06:45:22 pm
​ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
2026/10/02 06:28:48 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2026/10/02 06:17:47 pm
​ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
2026/10/02 06:10:48 pm
​ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
2026/10/02 05:45:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/02 03:09:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/02 03:38:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm